ជួយស៊ែរតៗគ្នាផង ដំណឹងល្អ!! វ៉ាក់សាំងការពារវីរុស covid-19 នឹងត្រូវសាកល្បងលើមនុស្សជាលើកដំបូងនៅសប្ដាហ៍ក្រោយហើយ!!

បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​អាមេរិក​ ​ការ​សាកល្បង​ចាក់​វ៉ាក់សាំង​ការពារ​មេរោគ​ឆ្លង ​Covid-19 លើមនុស្សនឹង​ចាប់ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ។ អ្នក​ចូលរួម​ដំបូង​នឹង​ទទួល​បាន​វ៉ាក់សាំង​ពិសោធន៍​នៅ​ថ្ងៃ​ច័ន្ទ​ ដើម្បី​ធ្វើតេស្ត៍​រក​ផល​ប៉ះពាល់​ណាមួយ​ដែល​អាច​កើត​មាន។ ប៉ុន្តែ​ពួកគេ​ទាំងនោះ​ ជា​មនុស្ស​មាន​សុខភាព​ល្អ​និង​មិន​មាន​ផ្ទុក​វីរុស​ឡើយ។

មន្ត្រី​រូប​នោះ​បាន​ប្រាប់​សារព័ត៌មាន Associated Press ថា​ ការ​សាកល្បង​នេះ​កំពុង​ត្រូវ​បាន​ផ្ដល់​មូលនិធិ​ដោយ​វិទ្យាស្ថាន​សុខភាព​ជាតិ​នៅ​ទី​ក្រុង Seattle ដោយ​នឹង​ចាប់ផ្ដើម​ជាមួយ​អ្នក​ស្ម័គ្រចិត្ត​ដែល​មាន​សុខភាព​ល្អ​ចំនួន ៤៥ នាក់​នៅ​ឯ​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព Kaiser Permanente វ៉ាស៊ីនតោន។ អ្នក​ជំនាញ​និយាយ​ថា​ ការ​សាកល្បងនេះអាច​ចំណាយ​ពេល​ជាង​មួយ​ឆ្នាំ​ដើម្បី​អភិវឌ្ឍ​និង​សាកល្បង​វ៉ាក់សាំង​នេះបានពេញ​លេញ។

គួរ​បញ្ជាក់​ថា​ ក្រុមហ៊ុន​ឱសថ​មួយ​ចំនួន​នៅ​ជុំវិញ​ពិភពលោក ​បច្ចុប្បន្ន​កំពុង​ធ្វើ​ការស្រាវជ្រាវ​ចាក់​វ៉ាក់សាំង​ការពារ​វីរុស Covid 19 ដែល​បាន​ឆ្លង​ដល់​មនុស្ស​ជាង ១៦ ម៉ឺន​នាក់​និង​បាន​សម្លាប់​មនុស្ស​ជាង ៦ពាន់នាក់។

ទោះ​យ៉ាងណា ​ក្រុម​មួយ​នៅ​សាកលវិទ្យាល័យ Queensland ក្នុង​ប្រទេស​អូស្ត្រាលី​ ក៏​បាន​ប្រកាស​កាល​ពី​ខែ​មុន​ថា ​ពួកគេ​បាន​បង្កើត​វ៉ាក់សាំង​ដែល​មាន​សក្ដានុពល​ ហើយ​បាន​ចាប់ផ្ដើម​សាកល្បង​ទៅ​លើ​សត្វ។

សាស្ត្រាចារ្យ Paul Young ប្រធាន​សាលា​គីមីវិទ្យា​​​នៃ​សាកលវិទ្យាល័យ​ជីវវិទ្យា​ម៉ូលេគុល​បាន​និយាយ​ថា ​ ក្រុម​អ្នក​មាន​អាយុ ២០ ឆ្នាំ​បាន​និង​កំពុង​ធ្វើការ​ដោយ​មិន​សម្រាក​ ដើម្បី​ពន្លឿន​ដំណើរ​ការ​កំណត់​អត្តសញ្ញាណ​និង​ចម្លង​នូវ​ប្រូតេអ៊ីន​សំខាន់​​មួយ​ទៅ​ក្នុង​វីរុស ​ដែល​បង្កើត​ជា​មូលដ្ឋាន​នៃ​បេក្ខជន​ចាក់​វ៉ាក់សាំង​របស់​ពួកគេ​ក្នុង​រយៈពេល​តែ​បី​សប្ដាហ៍​ប៉ុណ្ណោះ ៕

Related posts

Leave a Comment