អាណិតណាស់! កូនអាយុ ៤ ខែ របស់ជនជាតិបារាំង បានរកឃើញមានផ្ទុកវីរុសកូវីដ ១៩ ដូចឪពុកដែរ ហើយបានរៀបចំយកទៅដាក់ព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០ ខាង ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនព័ត៌មានមួយ ស្តីពីការរកឃើញ៤ករណីថ្មីទៀតហើយដែលបានឆ្លង បានឆ្លងវីរុសកូវិដ ១៩។

ក្នុងនោះមានដូចជា ជនជាតិខ្មែរឥស្លាម២នាក់ នៅខេត្តព្រះវិហារ បុរសជនជាតិខ្មែរមកពីប្រទេសបារាំង ហើយអ្វីដែលរឹតតែធ្វើឲ្យគេកាន់តែអាណិតថែមទៀតនោះ គឺ កូនអាយុ ៤ ខែ របស់ជនជាតិបារាំង បានរកឃើញមានផ្ទុកវីរ៉ុសកូវីដ ១៩ ដូចឪពុកដែរ ។ កូននេះ ត្រូវបានគេរៀបចំយកទៅដាក់ព្យាបាលនៅមន្ទីរពេទ្យកុមារជាំតិ។ រីឯម្តាយកូននេះវិញ អវិជ្ជមានវីរុសកូវីដ១៩។

មួយវិញទៀត បើយោងតាមរយៈ ហ្វេសប៊ុក “នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC” បានបញ្ជាក់បន្ថែមថា៖ “រហូតដល់ម៉ោង១១:២០នាទី​ ថ្ងៃទី១៥​ មីនា​ ២០២០​ យេីងរកឃេីញអ្នកជំងឺ​ COVID19 សរុបថ្ងៃនេះ​ ៥នាក់ទៀត​ (ពេលថ្ងៃប្រកាស១ករណី​ និងពេលយប់ប្រកាស៤ករណីទៀត)​​ ដូច្នេះសរុបទាំងអស់​ ១២ករណី​ ។

១១ករណីនាំចូលពីប្រទេសក្រៅ​ និង១ករណីប៉ះផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន​ ពួកគាត់ខ្លះមានសញ្ញាតិចតួចនិងបុគ្គលផសេងទៀតគ្រាន់តែផ្ទុកមេរោគCOVID19 គ្មានរោគសញ្ញា​គួឱ្យកត់សំគាល់ មានន័យថាមានសុខភាល្អ​នៅឡេីយ​ ។ យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការចំលងជំងឺនៅក្នុងសហគមន៍ឡេីយទេ​ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥”៕

Related posts

Leave a Comment