ទៀតហើយ ! មុននេះ កម្ពុជា បានរកឃើញអ្នក ឆ្លងវីរ៉ុស កូរ៉ូណា ចំនួន ៤ នាក់បន្ថែមទៀតហើយ ដូច្នេះអ្នកឆ្លងកើតឡើងទៅ ១១ ករណី នៅខ្មែរ

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងបានរកឃើញ ករណីវិជ្ជមានមេរោគ Covid-19 ចំនួន ៤ ករណីទៀតហើយក្នុងនោះ​២​នាក់​ជា​ជនជាតិខ្មែរ​ឥស្លាម​នៅ​ខេត្តព្រះវិហារ ម្នាក់​ជា​ជនជាតិខ្មែរ​មកពី​ប្រទេសបារាំង និង​ម្នាក់ទៀត​ជា​ទារក​បារាំង​អាយុ​៤​ខែ​។​

គួរបញ្ចាក់ផងដែរថា កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន១១ ករណីហើយ ដោយក្នុងនោះមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)

ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប

ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម

ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម

ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម៕

ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ

ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ

ទី ៨ -៩ ៖ ជនជាតិខ្មែរ​ឥស្លាម​ ២ នាក់

ទី៖ ១០ – ១១ ៖ ​ជា​ជនជាតិខ្មែរ​ពី​បារាំង និង​ម្នាក់ទៀត​ជា​ទារក​បារាំង​អាយុ​៤​ខែ​។​

Related posts

Leave a Comment