លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វខ្លាឃ្មុំ និងសត្វភេ សរុបចំនួន៣ក្បាល មកប្រគល់ជូន ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដើម្បីយកទៅ

ដូចដែលប្រិយមិត្ដបានទទួលជ្រាបខ្លះរួចមកហើយ ដែលកាលពីម្សិលមិញនេះ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ កូនខ្លាឃ្មុំមួយក្បាល សម្បុលខ្មៅ អាយុប្រហែល ៤ខែ ត្រូវបានលោកអធិការនគរបាលស្រុក ព្រៃនប់ យកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ដើម្បីឱ្យលោកឧកញ៉ា យកមកលែងឱ្យរស់នៅក្នុងព្រៃធម្មជាតិវិញ។

ទន្ទឹមនឹងនេះដែរ ក្រោយទទួលបានកូនខ្លាឃ្មុំ នេះរួចមក នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះដែរ កូនខ្លាឃ្មុំខាងលើត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ បានយកមកប្រគល់ជូន លោកឧកញ៉ា ម៉ុង ប្ញទ្ធី ហើយ ដើម្បីយកទៅចិញ្ចឹមដាក់ ក្នុងសួនសត្វរបស់លោក ដែលមានទីតាំងនៅខេត្តកំពង់ស្ពឺ។ ក្នុងនោះដែរ យោងតាមរយៈសំណេរព័ត៍មាន ពីគេហទំព័រ ហ្វេសប៊ុកផេក លោក Huy Bunleng បានសរសេរប្រាប់ឱ្យដឹងថា៖

“ខេត្តកំពង់ស្ពឺ-នៅថ្ងៃទី១៥មិនា២០២០នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វខ្លាឃ្មុំ និងសត្វភេ សរុបចំនួន៣ក្បាល មកប្រគល់ជូន លោកឧកញ៉ា ម៉ុង ប្ញទ្ធី ដើម្បីយកទៅចិញ្ចឹមដាក់ ក្នុងសួនសត្វរបស់លោក មានទីតាំងនៅខេត្តកំពង់ស្ពឺ។ លោកឧញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វខ្លាឃ្មុំមួយក្បាល និងសត្វភេចំនួន២ក្បាលទៀត រូបលោកទទួលបាន ពីប្រជាពលរដ្ឋ នាំយកមកប្រគល់ជូន

ដើម្បីនាំយកទៅលែងឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ និងថា មូលហេតុដែលរូបលោកនាំយកសត្វខ្លាឃ្មុំ និងសត្វភេ មកដាក់ក្នុងសួនសត្វម៉ុង ប្ញទ្ធី សែនជ័យ ក្នុងខេត្តកំពង់ស្ពឺវិញ ដោយសារតែនៅសួនសត្វខាងលើនេះ មានចំណីអាហារ និងមានពេទ្យសត្វប្រចាំការ សម្រាប់មើលថែសត្វព្រៃទាំងនោះ ពេលមានជំងឺ មានជំនាញពេទ្យសត្វច្បាស់លាស់។

លោកឧកញ៉ាម៉ុង ប្ញទ្ធីបានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ ដែលបាននាំយកសត្វខ្លាឃ្មុំ និងសត្វភេ សរុបចំនួន៣ក្បាលមកប្រគល់ជូនសួនសត្វ ម៉ុង ប្ញទ្ធី សែនជ័យ ក្នុងខេត្តកំពង់ស្ពឺនាឱកាសនេះ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ឬអ្នកពាក់ព័ន្ធ បើចាប់បានសត្វព្រៃ ឬចង់ចូលរួមលើការងារអភិរក្សសត្វព្រៃគ្រប់ប្រភេទ សូមនាំយកមកចិញ្ចឹមនៅសួនសត្វម៉ុង ប្ញទ្ធី សែនជ័យ នៅខេត្តកំពត់ស្ពឺ ព្រោះសួនសត្វមួយនេះ មានទីធ្លាធំទូលាយ និងមានគ្រូពេទ្យជំនាញខាងសត្វព្រៃប្រចាំការ ក្នុងការព្យាបាលសត្វ”។

Related posts

Leave a Comment