យប់នេះ​ធ្វើដំណើរ​មកពីផ្លូវឆ្ងាយ ឧកញ៉ា ម៉ុង ឬទ្ធី ក៏បាននាំភរិយាទិញនំក្រឆាយតាមផ្លូវ នំមួយ ១០០០រៀល, ក្រោយស្តាប់ដឹងរឿងអ្នកលក់នំរួច ឧកញ៉ា ក៏ពោលពាក្យយ៉ាងចាក់ដោតថា…

នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ឧកញ៉ា ម៉ុង ឬទ្ធី បានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍៣សន្លឹក មើលទៅពិតជាសាមញ្ញ ខ្លាំងណាស់ ដោយលោក នាំភរិយា ទិញនំក្រឆាយ ។ ក្នុងនោះផងដែរ ក្រោយពីដឹងរឿងរបស់អ្នកលក់នំក្រឆាយរូបនេះ ឧកញ៉ា ក៏បានពោលពាក្យយ៉ាងចាក់ដោតមួយថា៖

“យប់នេះ​ធ្វេីដំណេីរ​មកពីផ្លូវឆ្ងាយ ​នឿយហត់​ខ្លាំងណាស់​ នាំយាយ​មករកទិញ​នំ​ក្រឆាយ​មួយ​១.០០០៛​ អ្នកលក់នៅ​ខេត្ត​តាកែវ​ដូចគ្នា​ កូនៗរបស់​គាត់​ វាបង្កេីតកូនមកហេីយ​ យកមកអោយយាយមេីលថែ​ តាជាអ្នក​រុញ​រទេះ​លក់នំក្រឆាយ ​បានប្រាក់​៦ ទៅ៧ មុឺន​រៀល​ មួយថ្ងៃ​។

សុំផ្តាំផ្ញេី​ទៅកូនៗទាំងឡាយ ​​កុំមាន​ទម្លាប់​បង្កេីត​កូនយកមក​អោយ​ អ្នកមានគុណ​មេីលថែអី ចឹង​បាបកម្ម​ខ្លាំងណាស់​ បេីមិនបាន​តបស្នង​សងគុណដល់​ឪពុក​ម្តាយ​ ។”៕

Related posts

Leave a Comment