មិនគួរឲ្យជឿរ! ទើបតែឆ្លងវីរុស Covid-19 ប៉ុន្មានថ្ងៃសោះសម្រស់លោក Matthew Deane ប្រែប្រួលខ្លាំងថ្នាក់នេះ

ថៃ ៖ ប្រិយមិត្តច្បាស់ជាបានដឹងពីរឿងរ៉ាវមួយកំពុងផ្ទុះ ដោយតារាសម្ដែង និង ពិធីករថៃល្បីឈ្មោះ លោក​ Matthew Deane រូបលោកបានប្រាប់ថាលោក កំពុងផ្ទុកជំងឺវីរុស​ Covid-19 ដែលធ្វើឲ្យគ្រួសារ មិត្តសិល្បៈករ សិល្បការិនី និង ហ្វេនៗមានការព្រួយបារម្មណ៍ពីសុខភាពរបស់លោកជាខ្លាំង។ជាក់ស្ដែង បន្ទាប់ពីរូបលោកបានដឹងថា ខ្លួនផ្ទុកនៅជំងឺមួយនេះរួច ក៏មានសិល្បៈករ សិល្បៈការិនីដែលបានថតកម្មវិធីជាមួយនឹងលោក កាលពីប៉ុន្មានថ្ងៃមុននោះ ក៏បានទៅធ្វើតេស្ត៍ោងដែរ ក្នុងនោះដែរ Lydia ដែលជាប្រពន្ធលោកផ្ទាល់ក៏បាននាំកូនៗ ទៅពិនិត្យ និង

តាមដានពីជំងឺមួយនេះ ក៏ប៉ុន្តែលទ្ធផលពិនិត្យនៅមិនទាន់ចេញនោះទេ។ក្នុងនោះដែរ កាលពីពេលថ្មីៗនេះ រូបលោកបានបង្ហោះរូបភាពព្រមទាំងសារខ្លីមួយ ចង់អរគុណដល់គ្រប់គ្នា ដែលបានលើកទឹកចិត្ត ដល់រូបលោក ទាំងផ្ញើសារ និង​ Comments ហើយលោកនឹងតស៊ូយកឈ្នះពីជំងឺនេះឲ្យបាន

តែយើងបានសង្កេតមើលរូបសម្រស់របស់លោកក្នុងរូបភាពនោះ ឃើញថា រូបសម្រស់របស់លោក បានប្រែប្រួលជាងមុន ទាំងស្គម និង ស្លក់ផងដែរ។ ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម។ប្រភព៖ហ្វេសប៊៊ុក

Related posts

Leave a Comment