តោះទស្សនាទិដ្ឋភាពទូទៅ ពិធីក្រុងពាលី មង្គលការ តារាសម្តែង ម៉ាក សែនសូនីតា នៅថ្ងៃនេះ ពិតជាអធិកអធមណាស់ ជាពិសេសកូនក្រមុំស្អាតណាស់ (មានវីដេអូ)

អ្នកគាំទ្រជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែងស្រីវ័យក្មេងម្នាក់ ដែលមានរូបសម្រស់ស្រស់សោភា គឺ កញ្ញា ម៉ាក សែនសូនីតា ហៅកញ្ញា តូតា នោះ តាមរយៈការសម្តែងរឿងល្បីៗជាច្រើនឲ្យផលិតកម្មធំៗ ហើយក៏ទទូលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនមកដល់ពេលនេះ។

ចំណែកនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០ នេះ គេបានឃើញ តារាស្រីរូបនេះ បានចូលរោងការ តាមប្រពៃណីខ្មែរជាផ្លូវការហើយ នៅសណ្ឋាគារសុខា ជ្រោយចង្វារត្រើយខាងកើត ព្រមទាំងមានការចូលរួមពីសំណាក់មិត្តសិល្បៈ មិត្តភ័ក្តិ និងបងប្អូន ក្រុមគ្រួសារទាំងសងខាង ប្រកបដោយទឹកមុខស្រស់ស្រាយគ្រប់គ្នា។ កាន់តែពិសេសនោះ កូនក្រមុំនៅថ្ងៃនេះ រឹតតែស្រស់ស្អាតប្លែក គួរឲ្យគយគន់។

មិនត្រឹមតែប៉ុណ្ណោះទេ បើងាកទៅមើលការដេគ័រ ក្នុងពិធីនេះវិញ គឺអមទៅដោយផ្កាស្រស់ៗ ថែមទៀតផង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅនៃពិធីនេះទាំងអស់គ្នា៕

Related posts

Leave a Comment