ក្តៅៗ! កម្ពុជា រកឃើញ Covid-19 ១ករណីទៀតហើយ លើខ្លួនជនជាតិបារាំង អាយុ៣៥ឆ្នាំ ដែលចូលមកប្រទេសកម្ពុជា ហើយឆ្លងកាត់សិង្ហបុរី, បច្ចុប្បន្នកំពុងស្ថិតនៅមន្ទីរពេទ្យរុស្ស៉ី រាជធានីភ្នំពេញ

នៅមុននេះបន្តិច នាថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេក PNN News បានប្រាប់ឲ្យដឹងថា “កម្ពុជារកឃើញបុរសជនជាតិបារាំងអាយុ ៣៥ ឆ្នាំម្នាក់មាន​ វិជ្ជមានខូវិដ ១៩ ។

ជនជាតិបារាំង រួមទាំងភរិយា និង កូនអាយុ ៥ខែ បានហោះចេញពីទីក្រុងប៉ារីស មកដល់សឹង្ហបុរីនៅថ្ងៃទី ១៣ ខែមីនា ។ គាត់បានមកកម្ពុជានៅថ្ងៃទី ១៤ ខែមីនា ។

ក្រសួងបានយកសំណាកបុរសរូបនោះទៅធ្វើតេស្ត ហើយលទ្ធផលបានបញ្ជាក់ថាគាត់មាន វិជ្ជមានខូវិដ ១៩។ ដោយឡែក ប្រពន្ធ និង កូនរបស់គាត់មិនទាន់ចេញលទ្ធផលនៅឡើយទេ។ ជនជាតិបារាំងរូបនោះ ត្រូវបានដាក់អោយនៅដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។ នេះជាករណីទី៨ នៃការឆ្លងខូវិដ ១៩ នៅកម្ពុជា។”៕

Related posts

Leave a Comment