នេះជាលើកទីមួយហើយ ដែលតារាចម្រៀងប្រុសម្នាក់នេះ សុខចិត្តរំសាយរោងជ័យភ្លាមៗ ខណៈពេលដែលនៅសល់ត្រឹមតែ១០ថ្ងៃទៀតប៉ុណ្ណោះដោយសារតែ…

ភ្នំពេញ៖ ដូចដែរប្រិយមិត្តនិងមហាជនជាច្រើនបានដឹងរួចមកហើយថា វីរុសផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណានេះ បាននឹងកំពុងឆ្លងទៅកាន់មនុស្សជាច្រើនពាន់នាក់ នៅតាមបណ្តាលប្រទេសមួយចំនួន ដែលមានប្រភពចេញទីក្រុង វូហាន នៃខេត្ត ហឺប៉ី ភាគកណ្តាលប្រទេសចិន ដែលវិរុសថ្មីមួយនេះ បាននឹងកំបុងតែបង្កជាក្តីបារម្ភយ៉ាងខ្លំាងដល់ពិភពលោកទាំងមូល។ ហើយនៅក្នុងនោះដែរ ប្រទេសកម្ពុជា ក៏មានករណីឆ្លងចំនួន ៧ករណីផងដែរ។ យ៉ាងណាមិញ ដើម្បីប្រឆាំងនឹងការពារចំពោះជម្ងឺដ៏សាហាវមួយនេះ តារាចម្រៀងប្រុស ប្រចាំផលិតកម្មសាន់ដេលោក ហ៊ុន បរិញ្ញា ដែលត្រៀមខ្លួននឹងរៀបមង្គលការ នាពេលខាងមុខនេះ។

យោងតាមរយៈគេហទំព័រហ្វេសប៊ុក កញ្ញា ជ័យ វណ្ណវីរីយ៉ា ដែលត្រូវជាអនាគតភរិយាលោក ហ៊ុន បរិញ្ញា បានសរសេរបន្ថែមឲ្យដឹងទៀតថា៖ “យើងខ្ញុំទាំងពីរនាក់ ព្រមទាំងលោកពុកអ្នកម្តាយទាំងសងខាង សូមខន្តីអភ័យទោសដល់ ទ្រង់ ឯកឧត្តម លោកឧកញ្ញ៉ា លោកជំទាវលោក/លោកស្រី ព្រមទាំងភ្ញៀវកិត្តិយសទាំអងអស់អោយបានជ្រាបថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះដែលជាថ្ងៃសិរីមង្គលរបស់យើងខ្ញុំទាំងពីរ និងប្រារព្វធើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោពេជ្រ (អាគាA)

ត្រូវបានពន្យាពេលលើកថ្ងៃ ដោយសារតែមានមេរោគ កូវីឌ-១៩ អាស្រ័យដូចហេតុខាងលើន យើងទាំងពីរព្រមទាំងក្រុមគ្រួសារទាំងសងខាង សូមអភ័យទោស តាមរយៈ Account Facebook របស់នាងខ្ញុំផ្ទាល់ យើងខ្ញុំទាំងពីរ សូមជូនបរ អោយមានសុខភាពល្អ និងសំរេចជោគជ័យគ្រប់ភាវកិច្ចទាំងអស់ និងឆ្លងអោយផុតទាំងអស់គ្នានៅជម្ងឺ កូវីឌ-១៩ នេះ សូមបងប្អូនភ្ញៀវកិត្តិយសទាំងអស់ជ្រាបជាព័ត៌មាន សូមអរគុណ”៕

Related posts

Leave a Comment