កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានចូលក្រាបថ្វាយបង្គុំ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោ្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ព្ពស់បំផុត

ភ្នំពេញ៖ នាពេលមុននេះបន្តិចនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះផងដែរ យោងតាមរយៈគណនី ហ្វេសប៊ុកផេក Royal du Cambodge បានធ្វើការបង្ហោះឲ្យដឹងថា៖ “ព្រះករុណាជាអម្ចាសជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន សប្បុរជន អញ្ជីញចូលក្រាបថ្វាយបង្គំគាល់

ថ្វាយតង្វាយរួមមាន អង្ករ ចំនួន ១០តោន រថយន្ត ISUZU ចំនួន ១គ្រឿង ដើម្បីដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តរបស់ព្រះអង្គ ក្នុងការជួយសម្រាលទុក្ខលំបាកដល់ប្រជានុរាស្រ្តក្រីក្រទូទាំងប្រទេស នាព្រះមហាប្រាសាទខេមរិន្ទ ព្រះរមរាជវាំងវេលាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០៕”

រួមជាមួយគ្នានេះផងដែរ គេក៏បានឃើញនៅវត្តមាន កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានចូលក្រាបថ្វាយបង្គំ ព្រះករុណា ជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ផងដែរ។ កុំឲ្យអាកខានពេលវេលាយូរសួមទស្សនារូបភាពខាងក្រោមនេះ សូមអរគុណ៕

Related posts

Leave a Comment