សូមកោតសរសើរដល់ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរ នៃសមគមជីវិត និង ក្តីសង្ឃឹម កាន់ដេរម៉ាសប្រគេនដល់ព្រះសង្ឃ ដោយឥតគិតថ្លៃ

ហ្វេសប៊ុក៖ កាលពីប៉ុន្មានថ្ងៃកន្លងផុតមកនេះ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះផងដែរ គេបានប្រទះឃើញម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “Somnieng Hoeurn” បានធ្វើការបង្ហោះសារថា៖

“12/03/2020—+ កូនៗ សាលាកាត់ដេរ កំពុងមមាញឹកដេរម៉ាស ប្រគេន/ចែកជូនដោយឥតគិតថ្លៃ។ បើគុណម្ចាស់ ឫបងប្អូនមានតម្រូវការម៉ាសចាំបាច់ សូមផ្តល់ដំណឹង។

សាលាបណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរ នៃសមគមជីវិត និង ក្តីសង្ឃឹម របស់ព្រះសង្ឃវត្តដំណាក់ ខេត្តសៀមរាប បានកំពុងមមារញឹកក្នុងការដេរម៉ាស់ក្រណាត់ ប្រគេនដល់ព្រះសង្ឃម ចែកជូនបរិស័ទ និងមហាជនទូទៅ ដោយឥតគិតថ្លៃ។

កាយវិការបែបនេះ គឺជាក្តីប្រាថ្នា និងបំណងនៃការបង្កើតសមាគមនេះឡើងកាលពីឆ្នាំ២០០៥ ដោយ រូបខ្ញុំ ហឿន សំនៀង និង លោកបង ឈន់ ឈឿន ក្នុងគោលបំណងជួយដល់មនុស្សទូទៅឲ្យរួចផុតពីបញ្ហាក្នុងជីវិត ហើយមានឳកាសកែប្រែជោគវាសនាខ្លួនឯង ព្រមទាំងក្លាយជាភ្នាក់ងារជួយសង្គមថែមទៀត ជាពិសេសគីកុមារក្រីក្រ កុមារងាយរងគ្រោះ ស្រ្តី និង យុវត្តីងាយរងគ្រោះ។

ខ្ញុំព្រះករុណា សូមអរព្រុះគុណ ព្រះគុណម្ចាស់ ឡម លឿម នាយកប្រតិបត្តិបច្ចុប្បន្ន របស់សមាគម ដែលព្រះអង្គបានបន្តបេសកម្មដ៏ពិសេសនេះ”៕

Related posts

Leave a Comment