ពិតជាថ្នាក់ដឹកនាំគំរូល្អមែន! បណ្តាសង្គមខ្លះបានសរសេរថា ក្បូនឡានរបស់ ឯកឧត្តម គួច ចំរើន ជួបគ្រោះថា្នក់ចរាចរណ៍ នៅអូតាប៉ោងនោះ មិនមែនជាការពិតនោះទេ តាមពិតលោកចុះជួយអន្តរាគមន៍ និងហៅឡានពេទ្យមកដឹងជនរងគ្រោះទេ

ហ្វេសប៊ុក៖ នាពេលមុននេះបន្តិចនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ គេបានប្រទះឃើញក្នុងហ្វេសប៊ុកឈ្មោះថា “ប្រជាជន ខេត្តព្រះសីហនុ” បានប្រាប់ឲ្យដឹងថា ឯកឧត្តម គួច ចំរើន បានចុះជួយសំរួលចរាចរណ៍ និងហៅឡានពេទ្យបង្អែកស្រុកបាកាន មកដឹងអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ទៅកាន់មន្ទីពេទ្យ។

ហើយក្នុងហ្វេសប៊ុកដដែល ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “ក្នុងដំណើរត្រឡប់ពីបុណ្យទន្លេនៅខេត្តបាត់ដំបងវិញ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះជួយសំរួលចរាចរណ៍និងហៅឡានពេទ្យបង្អែកស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៥ រវាងឡានតូវីសនិងឡានដឹកដី នៅភូមអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ វេលាម៉ោង ០៧:៥០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០”

រួមជាមួយគ្នានេះផងដែរក៏មានម្ចាស់ហ្វេសប៊ុកមួយមានឈ្មោះថា Norngdy Nara ក៏បានបញ្ជាក់បន្ថែមទៀតថា៖ សេចក្តីជូនដំណឹង ក្រោយពីបានឃើញបណ្តាញសង្គមខ្លះបានសរសេរថា ក្បួនឡានរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជួបគ្រោះថ្នាក់ចររាចរណ៏នៅអូរតាប៉ោង ស្រុកបាកាន ខេត្តពោធ៏សាត់ នោះ គឺមិនមែនជាការពិតទេ ។ ក្នុងហេតុការណ៏នោះ គឺពេលមានគ្រោះថ្នាក់ចរាចរណ៏នៅចំណុចនោះ ឯកឧត្តម គួច ចំរេីន បានចុះទៅជួយអន្តរាគមន៏តែប៉ុណ្ណោះ ។ សូមអរគុណ”៕

Related posts

Leave a Comment