ទឹកចិត្តល្អខ្លាំងណាស់! សណ្ឋាគាររបស់ Cristiano Ronaldo ដែលមានឈ្មោះថា PESTANA CR7 HOTEL នឹងក្លាយជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺដែលមាន ផ្ទុ ក វី រុ ស កូ វី ឌ ១៩ ហើយថ្លៃចំណាយលើការព្យាបាលទាំងអស់ Ronaldo ជាអ្នករាប់រង

គ្រីស្ទៀណូ រ៉ូណាល់ដូ ដូស សាន់តូស អាវ៉េរ៉ូ (Cristiano Ronaldo dos Santos Aveiro) ដែលត្រូវបានគេស្គាល់ជាទូទៅ Cr7 ដែលរូបគាត់បានកើតនៅថ្ងៃទី៥ ខែ មករា ឆ្នាំ ១៩៨៥ នៅក្នុងទីក្រុង Funchal, Madeira ប្រទេសព័រទុយហ្គាល់។ Cristiano Ronaldo គឺជាកីឡាករ បាល់ទាត់ម្នាក់ ដែលមានឈ្មោះល្បីល្បាញទូទាំងពិភពលោក។

រូបគាត់ធ្លាប់បានលេង ឲ្យ ក្លឹបចំនួន៤មានដូចជា៖ Sporting Manchester United របស់ប្រទេសអង់គ្លេស Real Madrid របស់ប្រទេសអេស្ប៉ាញ ហើយសព្វថ្ងៃនេះ កំពុងលេងអោយក្លឹបសេះបង្កង Juventus របស់ប្រទេស អុីតាលី ហើយរូបគាត់ក៏ជាប្រធានក្រុមរបស់ ជម្រើសជាតិ ព័រទុយហ្កាល់ផងដែរ។

ដោយឡែក នាព្រឹកនេះដែរ ទី១៥ ខែមីនា ឆ្នាំ២០២០ ក្រោយពី វី រុ ស កូ វី ឌ -១៩ បានរីករាលដាល ឆ្ល ង នៅប្រទេសព័រទុយហ្គាល់ ដែលជាប្រទេសកំណើតរបស់ខ្លួនរួចមក កំពូលកីឡាករបាល់ទាត់រូបនេះ បានសម្រេចចិត្ដផ្ដល់សណ្ឋាគារដ៏ល្បីឈ្មោះរបស់ខ្លួន ទុកធ្វើជាកន្លែងសម្រាប់ព្យាបាល អ្នកជំងឺដែលបានឆ្ល ង វី រុ ស កូ វី ឌ-១៩។

ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក Sport/កីឡា News បានសរសេរប្រាប់ឱ្យដឹងថា៖”សណ្ឋាគាររបស់ Cristiano Ronaldo ដែលមានឈ្មោះថា PESTANA CR7 HOTEL នឹងក្លាយជាមន្ទីរពេទ្យចាប់ពីសប្តាហ៍ក្រោយតទៅ សម្រាប់ព្យាបាលអ្នកជំងឺដែលមាន ផ្ទុ ក វី រុ ស កូ វី ឌ-១៩ នៅក្នុងប្រទេសព័រទុយហ្កាល់ ហើយថ្លៃចំណាយលើការព្យាបាលទាំងអស់ Ronaldo ជាអ្នករាប់រង ១០០% ពិតជាគួរឲ្យគោរពមែន”។

សូមជម្រាបផងដែរថា គិតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ ចំនួនឆ្ល ង វី រុ ស កូ វី ឌ-១៩ នៅប្រទេសព័រទុលហ្គាល់ គឺមានចំនួន ១១២ ក រ ណី​ ហើយ ក្នុងនោះដែរ មិនទាន់មានតួលេខ ស្លា ប់ នៅឡើយនោះទេ និងសម្រាប់អ្នកជាសះស្បើយពីជំងឺ វី រុ ស កូ វី ឌ-១៩នេះ គឺមានចំនួន ១ ក រ ណី។

Related posts

Leave a Comment