សូមប្រុងប្រយ័ត្នផង! ស្រីៗពេលជិះម៉ូតូម្នាក់ឯងពេលយប់ សូមប្រុងប្រយ័ត្ន នារីដ៏ស្រស់ស្អាតម្នាក់ ប៊ិះតែត្រូវបានគេធ្វើសុី ខណៈពេលដែលជិះម៉ូតូពេលយប់ម្នាក់ឯង ហើយត្រូវបានបុរស២នាក់ជិះម៉ូតូមកជិត ស្រែកថា

នាខណៈពេលមុននេះបន្ដិច យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ មានហេតុការណ៏មួយបានកើតឡើង ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក នារីដ៏ស្រស់ស្អាតម្នាក់ ដែលមានឈ្មោះ ថង ប្រកាយ បានសរសេររៀបរាប់ហេតុការណ៏មួយ ដែលខ្លួនបានជួបប្រទះ ដោយត្រូវបានគេដាក់ថ្នាំបម្រុងចង់ ធ្វើ សុី ដោះយករបស់របបគ្រឿងអលង្ការមានតម្លៃ នៅពេលដែលនាងបានធ្វើដំណើរតាមផ្លូវ ដោយ
មធ្យោបាយម៉ូតូ ប៉ុន្ដែជាសំណាងល្អ នាងបានដឹងខ្លួនទាន់ពេលវេលា រួចក៏ជិះទៅរកអ្នកជិតនោះឱ្យជួយតែម្ដង។

ទន្ទឹមនឹងហេតុការណ៏ខាងលើនេះដែរ នារីខាងលើបានសរសេររៀបរាប់ប្រាប់ឱ្យដឹងថា៖”សូមអ្នកទាំងអស់គ្នាបង្កើនការប្រុងប្រយ័ត្ន ពេលដែលជិះម៉ូតូម្នាក់ឯងនៅពេលយប់ ជាពិសេសនារីៗគ្នាយើង មុននេះបន្តិចម៉ោងប្រហែល ៧៖៤០នាទី នាងខ្ញុំចេញពីធ្វើការ ហើយថ្ងៃនេះជួនជាជិះម៉ូតូម្នាក់ឯង ជិតដល់កន្លែងកើតហេតុមានបុរស ២អ្នកជិះពីរក្រោយ

ខ្ញុំមិនបានចាប់អារម្មណ៍ពេលមកដល់ជិត វាបានស្រែកហៅខ្ញុំដូចមនុស្សធ្លាប់ស្គាល់គ្នា (ចុមហើយទើបមកពីណា) ខ្ញុំក៏ងាកមើលក្រោយ វាបា ញ់ ស្អីម៉្យាងដាក់មុខខ្ញុំ ហើយវានិយាយថា ច្រលំមនុស្សស្មានពួកម៉ាក់ខ្ញុំ អំឡុងពេល ១៥វិនាទី ខ្ញុំមានអារម្មណ៍ថាងងុយគេងខ្លាំងណាស់ ប៉ុន្តែខ្ញុំដឹង ខ្លួនថាវាចង់ធ្វើអី ដល់ស្តុបបឹងត្របែក ស្តុបក្រហមខ្ញុំមិនឈប់

ខំជិះមុខចូលកន្លែងគេលក់បាយឆាមីឆា ហើយខ្ញុំប្រាប់ថាខ្ញុំត្រូវថ្នាំ បើមានអ្នកណាចូលមកនាំខ្ញុំទៅ កុំអោយខ្ញុំទៅអី ហើយបានបងៗគាត់នៅកន្លែងនោះ យកប្រេងក្រឡាមកលាបអោយ ហើយអុីលក់បាយ យកខ្ទឹមអោយខ្ញុំញាំមួយស្លាបព្រា ហើយក៏ខ្ញុំលែងអី នេះជាបទពិសោធន៍ខ្លួនខ្ញុំផ្ទាល់ ដែលបានជួប សូមអ្នកទាំងអស់គ្នាមេត្តាប្រុងប្រយ័ត្នផង”។

Related posts

Leave a Comment