ពេលនេះអ្នកវិទ្យាសាស្ត្រជនជាតិអូស្ត្រាលីបានចេញមុខអះអាងថារកឃើញវ៉ាក់សាំងការពារវីរុស កូរ៉ូណា ហើយតែ

អូស្ត្រាលី ៖ អ្នកវិទ្យាសាស្ត្រជនជាតិអូស្ត្រាលីចំនួន ៣ រូបមកពីសកលវិទ្យាល័យ Queensland បានអះអាងថា ពួកគេបានបង្កើតវ៉ាក់សាំងការពារវីរុសប្រភេទថ្មី Covid-19 រួចរាល់ហើយ ប៉ុន្ដែត្រូវចំណាយពេលច្រើនខែទៀត ទើបអាចប្រើប្រាស់ចំពោះមនុស្សបាន។លោកវេជ្ជបណ្ឌិត Keith Chappell បានប្រាប់សារព័ត៌មាន The Australian ថា វ៉ាក់សាំងដែលក្រុមលោកបានបង្កើត គឺមានប្រសិទ្ធិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ​។

ក្រុមអ្នកស្រាវជ្រាវលោក Keith Chappell រួមនឹងក្រុមការងារចំនួន ២ នាក់ទៀត ដែលមានលោក Paul Young និងលោក Trent Munro បានចាប់ផ្ដើមស្រាវជ្រាវ និងផលិតវ៉ាក់សាំងនេះ ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុស​​កាលពីខែមករា មកម្ល៉េះ។ ក្រុមរបស់លោក បានធ្វើការពិសោធន៍ ដោយប្រើរូបមន្ដចំនួន ២៥០ រូបមន្ដផ្សេងៗគ្នា

មុនពេលបង្កើតបានវ៉ាក់សាំងមួយប្រភេទនេះ ហើយបានដាក់ឈ្មោះវាថា S-Spike។ ប៉ុន្ដែបច្ចុប្បន្ននេះ វ៉ាក់សាំង S-Spike កំពុង​ស្ថិតក្នុងដំណាក់កាលសាកល្បងលើសត្វកណ្ដុរនៅឡើយ ហើយ​គេនឹងអាច​សាកល្បងលើមនុស្សនៅក្នុងខែមិថុនា ខាងមុខនេះ។
ក្រុមអ្នកស្រាវជ្រាវគួរឲ្យដឹងដែរថា វ៉ាក់សាំង S-Spike ត្រូវបានបង្កើតឡើងដោយសិក្សាទៅលើលក្ខណៈឆ្លងរបស់វីរុស Covid-19 ផ្ទាល់ ជាមួយនឹងបច្ចេកវិទ្យាថ្មី DNA-based ។ បច្ចេកវិទ្យានេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ដោយប្រទេសចិន

Related posts

Leave a Comment