នេះជាសកម្មភាពចុះ​សម្អាត បាញ់ ​ស ម្លា ប់​ មេរោគ​នៅ​​គ្រប់​បន្ទប់ និង​​ទីតាំង​ទាំង​អស់ ​ក្នុង​​សាលា​ CIS សាខា​កោះ​ពេជ្រ ​

ភ្នំពេញ ៖ មន្ត្រី​សុខាភិបាល បាន​ចុះ​សម្អាត បា ញ់​ ស ម្លា ប់​ មេរោគ​នៅ​​គ្រប់​បន្ទប់ និង​​ទីតាំង​ទាំង​អស់ ​ក្នុង​​សាលា​ CIS (Canadian International School) សាខា​កោះ​ពេជ្រ ​បន្ទាប់​ពី​រក​ឃើញ​ករណី​ Covid-19 ថ្មី​នៅ​លើ​បុរស​ជនជាតិ​កាណាដា​ម្នាក់​វ័យ ៤៩​ឆ្នាំ ដែល​ជា​បុគ្គលិក​ធ្វើ​ការ​នៅ​ទីនោះ។

ការ​ចុះ​សម្អាត​បា ញ់​ ស ម្លា ប់​ មេរោគ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​បិទ​សាលា​ខាង​លើ​ជា​បណ្ដោះ​អាសន្ន ខណៈ​ដែល​គ្រូៗ និង​សិស្សានុសិស្ស​​ក្នុង​សាលា​រៀន​នេះ តម្រូវ​ឱ្យ​ធ្វើ​ការ​តាម​ដាន​សុខភាព​​រយៈ​ពេល​១៤​ថ្ងៃ ហើយ​ក្រុម​អ្នក​ស្រាវជ្រាវ​ក្រសួង​សុខាភិបាល​ នឹង​ធ្វើ​ការ​ងារ​បន្ត​ទៀត​ដើម្បី​ស្រាវជ្រាវ​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ដើម្បី​ចាត់​វិធានការ​ជា​បន្ត។

ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​អនុវត្ត​វិស្សមកាល​តូច​មុន​កាល​កំណត់ សម្រាប់​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ​សាធារណៈ និង​ឯកជន​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​សៀមរាប៕

Related posts

Leave a Comment