ស្រស់ៗគួរឲ្យចង់ញុាំ ថែមទាំងគ្មានជាតិគីមីទៀត!!! ទីបំផុត ផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ចាប់ផ្តើមបើកលក់ថ្ងៃស្អែកនេះហើយ បងប្អូនអាចតេកម្ម៉ង់បាន ត្រឹមតែ20នាទី ដឹកជូនដល់ផ្ទះតែម្តង (មានវីដេអូ)

កាលពីពេលកន្លងទៅថ្មីៗនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសថា លោកសម្រេចបើក ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ហើយត្រៀមពង្រីក 250 សាខា ក្នុងទីក្រុងភ្នំពេញ ដែលទិញតែ កសិផលរបស់កសិករខ្មែរតែប៉ុណ្ណោះយកមកលក់ សូមបងប្អូនកសិករទាំងអស់ ផលិតផលកសិកម្មផ្ដោតទៅលើគុណភាព សុខភាពជាចំបង ដោយទទួលទិញយក ដែលត្រូវឆ្លងកាត់ការត្រួតពិនិត្យ ពីអង្គការ និងស្ថាប័នពាក់ព័ន្ធ ដែលបញ្ជាក់ពីគុណភាពសុខភាពពិតប្រាកដ ទើបចូលផ្សារលោកបាន ។

នៅទីបំផុត ផ្សាររបស់លោកចាប់ផ្តើមលក់នៅថ្ងៃស្អែកនេះហើយ។ ចំណែកនៅមុននេះបន្តិច លោកបានធ្វើការ Live វីដេអូមួយ និងបញ្ជាក់បន្ថែមថា “Save លេខទុក Call មកលេខ0000 សម្រាប់ Cellcard ឥតគិតថ្លៃ ត្រឹម20នាទី ដឹកជញ្ជូនដល់ផ្ទះ ក្នុងក្រុងភ្នំពេញ អង្ករ បន្លែ ផ្លែឈើ ត្រីនិងសាច់ជាច្រើនប្រភេទមាននៅ ផ្សារទំនើបកសិផលធម្មជាតិឡេងណាវ៉ាត្រា ចាប់ផ្ដើមដំណើរការកម្ម៉ង់ ថ្ងៃទី15 ខែ03 ឆ្នាំ2020 ស្អែកនេះហើយ!”៕

Related posts

Leave a Comment