នាយ​ តាក់ស៊ី​ ជាមួយ​អនាគត​ភរិយា​ គ្រោងនឹង​រៀប​មង្គលការ​នៅ​ចុង​ខែ​ឧសភា​ នេះ​ ចំណែក​ឯ​ថ្លៃ​បណ្ណាការ​ គឺ

តារា​កំប្លែង​នាយ តាក់ស៊ី បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ បន្ទាប់ពីតារា​កំប្លែង​កម្សត់​រូបនេះ​ ប្រកាស​ទម្លាយ​ប្រាប់​ឲ្យ​ដឹង​ពី​ការ​សាង​សម្ពន្ធភាព​ស្នេហា​ថ្មី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយ​ស្រ្តី​ម្នាក់​ដែលមាន​​វ័យ​ប្រហែល​គ្នា​ និងគ្រោង​ចូល​រោងការក្នុង​ឆាប់ៗ​នេះ​ផងដែរ។ ជាមួយ​គ្នានេះ​ ​នាយ តាក់ស៊ី ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ទស្សនិកជន​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឬ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមាន​ការចាប់អារម្មណ៍​នោះទេ ​គឺ​នាយ​ថែមទាំង​បញ្ចេញ​ឲ្យ​បាន​ឃើញ​នូវ​មុខមាត់​ពិត​របស់​នារី​គូស្នេហ៍​យ៉ាង​ក្លាហាន​ទៀតផង។

បេីតាម​ការ​បញ្ជាក់​លើ​ក​ឡើង​ពីតារា​កំប្លែង​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ខ្លួន​និង​អ​នា​គត​ភរិយា​ក្រោយ​រូបនេះ​​ គិត​មកទល់ពេលនេះ ​គឺមាន​រយៈពេល​៥​ឬ​៦​ខែ​ហើយ ​ដែល​បានចាប់ផ្តើម​ស្រលាញ់​យល់ចិត្ត​គ្នា​ ខណៈ​ដំបូង​ឡើយ ​គ្រាន់តែ​រាប់អាន​បែប​ធម្មតា​ប៉ុណ្ណោះ តែ​ជា​និស្ស័យ​ក៏បាន​ធ្វើ​ឲ្យ​ពួកគេ​ចាប់ផ្តើម​ស្រលាញ់​គ្នា​តែម្តង។

​មកដល់ពេលនេះដែរ​ ប្រភព​ជិតដិត​តារាកំប្លែង​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ អ្នកទាំង​ពីរ​បាននឹងកំពុងសន្សំប្រាក់ ដើម្បីរៀបចំពិធីមង្គលការមួយឲ្យបានសមរម្យ ពោលគឺមិនធំដុំនោះទេ ហើយចំពោះពិធីមង្គលការនេះដែរ​នឹងមានវត្តមានចូលរួមពីភ្ញៀវកិត្តិយស ជាពិសេសតារា​ក្នុង​វិថី​សិល្បៈដែលរាប់អានគ្នាជាច្រេីនរូបផងដែរ។

សូម​ជម្រាប​ជូន​ប្រិយមិត្ត​ឲ្យ​បាន​ជ្រាប​ថា​​ ពិធី​មង្គលការ​នាយ​ តាក់ស៊ី​ ជាមួយ​អនាគត​ភរិយា​​ គ្រោងនឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅទីក្រុង​ភ្នំពេញ​ នា​ចុង​ខែ​ឧសភា​ ឆាប់​ៗខាង​មុខ​នេះ​ ចំណែក​ឯ​ថ្លៃ​បណ្ណាការ​ គឺមិនបាន​បង្គាប់ថ្លៃ​នោះឡើយ​ ខណៈដែល​អ្នកទាំងពីរ​បានស្គាល់​គ្នាក្នុង​គ្រាលំបាក​ និង​មាន​ប្រវត្តិ​ជូរចត់​ដូច​គ្នា​ផងនោះ។

Related posts

Leave a Comment