ឪគេឪយើង អាណិតគាត់ណាស់​ អត់បាយអត់ទឹក ឃ្លានឡើងញ័រខ្លួន ខំជិះឡានឈ្នួលមកពីស្រុក យកល្ពៅមកទូលលក់នៅតាមផ្សារ តែត្រូវបាននារីដ៏ស្រស់ស្អាតម្នាក់​​បានធ្វេីរឿងមួយ

យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​នារី​ដ៏ស្រស់​ស្អាត​ម្នាក់​ ដែលមាន​ឈ្មោះ​ Nha Nha បាន​ចែករំលែក​នូវ​ទិដ្ឋភាព​មួយទៅកាន់​មហាជន​ ខណៈដែល​អ៊ុំ​ប្រុស​ម្នាក់​ពិត​ជា​គួរឲ្យ​អាណិត​ខ្លាំង​ណាស់​ ខំទូលដេីរលក់​ល្ពៅ​ទាំង​កណ្តាល​ថ្ងៃ​ អត់​បាយ​អត់​ទឹក​ឃ្លាន​ឡេីង​ញ័រខ្លួន​ និងគ្មាន​សម្លៀក​បំពាក់​ល្អស្អាតនឹងគេ​ ដែលក្នុង​នោះ​ម្ចាស់​គណនី​រូប​នេះ​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា​៖

«ឪគេឪយើង បើបងប្អូនណាឃើញអ៊ុំប្រុសម្នាក់នេះដើរលក់នៅផ្សារអូរស្សី​ ឫក៏តាមផ្សារផ្សេងៗទៀតឬដើរលក់តាមផ្លូវអី​ សូមអ្នកទាំងអស់គ្នាជួយទិញគាត់ផងអាណិតគាត់ណាស់​ អត់បាយអត់ទឹកគាត់ឃ្លានបាយឡើងញ័រខ្លួន ខំជិះឡានឈ្នូលមកពីស្រុក យកល្ពៅមកទូលលក់តាមផ្សារ​ មិញនេះគាត់បានសួរខ្ញុំថា​ កូនឯងមានលក់អាវចំណាស់អ៊ុំអត់​?

អ៊ុំសុំដូរជាមួយល្ពៅមួយបានអត់ អ៊ុំចង់បានអាវថ្មីតែអ៊ុំគ្មានលុយទិញទេ ខ្ញុំក៏បានទិញអាវជូនគាត់មួយ​ ហើយបងស្រីដែលលក់អាវអោយខ្ញុំក៏គាត់បានជូនខោទៅអ៊ុំប្រុសមួយដែរ​ គាត់សប្បាយចិត្តណាស់​ គាត់បានយកខោអាវដែលពួកខ្ញុំជូនគាត់នោះយកមកអោបគាត់ហូរទឹកភ្នែក​ ព្រោះគាត់សប្បាយចិត្តពេក ហើយគាត់បានស្រែកថាអ៊ុំមានខោអាវថ្មីពាក់ចូលឆ្នាំនឹងគេហើយ

គាត់និយាយបណ្តើរហូរទឹកភ្នែកបណ្តើរ ខ្ញុំគ្មានអ្វីច្រើនទេ នេះជាទឹកចិត្តតិចតួចសំរាប់ជូនអ៊ុំ ហើយខ្ញុំក៏សូមអរគុណដល់ចែៗ បងៗអ្នកលក់នឹងអ្នកទិញផង ដែលជួយអោយបាយអោយទឹកគាត់ហូប ហើយនឹងជួយទិញល្ពៅគាត់អោយគាត់លក់ឆាប់អស់ឆាប់បានទៅផ្ទះវិញ ព្រោះគាត់ខ្លាចឡានចេញចោល»។

Related posts

Leave a Comment