គាំទ្រណាស់! សិស្សពេញសាលានាំគ្នាពាក់ម៉ាស់ ក្រោយគ្រូៗ ណែនាំឲ្យពាក់ និងផ្សព្វផ្សាយជំងឺឆ្លងវីរុសCorona ថ្មី

នៅពេលនេះបណ្តាប្រជាជនដែលនៅជិតខាង ជិតប្រទេសដែលបានឆ្លងវីរុសថ្មី ​Corona កំពុងតែមានការការពារខ្លួនយ៉ាងល្អ ក្រោយមានការប្រកាសឲ្យប្រជាជនទាំងអស់នាំគ្នាពាក់ម៉ាស់ ដើម្បីកុំឲ្យឆ្លងជំងឺនេះសូម្បីតែប្រទេសកម្ពុជា ខណះមិនទាន់មកដល់នៅឡើយនោះទេ។

ជាក់ស្តែងមកទល់នឹងពេលនេះ ក៏មានមនុស្សមួយចំនួន បានធ្វើការពាក់ម៉ាស់គ្រប់ៗគ្នាដើម្បីជាការការពារ តែជាក់ស្តែងកាលពីព្រឹកមិញជាថ្ងៃដែលសិស្សជាច្រើនបាននាំគ្នាចូលរៀន ឆ្ងាយពីផ្ទះ និងម្តាយឪពុក ស្របពេលដែលជំងឺនេះកំពុងតែកក្រើកពេញប្រទេស នៅក្នុងនោះលោកគ្រូអ្នកគ្រូ នៅក្នុងសាលាមួយនៅខេត្តកែប បានធ្វើការផ្សាព្វផ្សាយទៅកាន់ក្មេងៗទាំងនោះ ឲ្យពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា។

មិនត្រឹមតែប៉ុណ្ណោះមិនត្រឹមតែសិស្សនោះទេ សូម្បីតែលោកគ្រូអ្នកគ្រូ ក៏បានពាក់ស្របពេលដែលបង្រៀនសិស្ស ដែលជាការពារ​និងប្រាប់ដល់ក្មេងៗឲ្យការពារ ប្រសើរជាងឆ្លងជំងឺយ៉ាងពិបាកបែបនេះ។

ទន្ទឹមនឹងទិដ្ឋភាពទាំងនេះដែរ មហាជនជាច្រើនពិតជាសរសើរដល់សាលាមួយនេះ ដែលពិតជាល្អខ្លាំង​ការពារសិស្សក្មេងៗ ដែលងាយនឹងឆ្លង ឲ្យនាំគ្នាពាក់ម៉ាស់ ទោះបីជាជំងឺមិនទាន់មកដល់ខ្មែរយ៉ាងណាក្តី។

Related posts

Leave a Comment