សង្វេគណាស់! នារីម្នាក់ ត្រូវជាបងថ្លៃកញ្ញាសាសា ដែលជាពិធីការិនីដ៏ល្បីមួយរូប មានវិបត្តិក្នុងគ្រួសារ (ទាស់ជាមួយស្វាមី) ជិះរថយន្តមកលើស្ពានអាកាស ៧មករា ប៉ងលោតសម្លាប់ខ្លួន (មានវីដេអូ)

ភ្នំពេញ៖ នៅ ថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២០ នៅចំណុចលើស្ពានអាកាស ៧មករាក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។ នារីម្នាក់ត្រូវជាបងថ្លៃកញ្ញាសាសាដែលជាពិធីការិនីដ៏ល្បីមួយរូបមានវិបត្តិក្នុងគ្រួសារ(ទាស់ជាមួយស្វាមី) ជិះរថយន្តមកលើស្ពានអាកាស ៧មករាប៉ង លោតសម្លាប់ខ្លួន ត្រូវបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឃើញហេតុការណ៍នេះ ជួយឃាត់ទាន់
បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដូចជាសមត្ថកិច្ច។

មុនកើតហេតុគេឃើញនារីម្នាក់បើករថយន្តមួយគ្រឿងម៉ាកTOYOTA HILUX Revo ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BE-2556 ជាមួយកញ្ញាសាសា ត្រូវជាប្អូនថ្លៃធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ ចំណុចកើតហេតុ លើស្ពានអាកាស ៧មករា ស្រាប់តែនារីជាបងថ្លៃបានបើកទ្វាររថយន្តបម្រុងលោតពីលើស្ពានសម្លាប់ខ្លួន។

ប៉ុន្តែត្រូវបានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរនៅតាមម៉ូតូមកពីក្រោយឃើញទាន់ នាំគ្នាចុះទៅជួយចាប់ទាញមកវិញ ក៏ឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។ សមត្ថកិច្ច និងប្រជាពលរដ្ឋបានលួងលោមទៅលើជនរងគ្រោះកុំអោយលោតសម្លាប់ខ្លួនបន្ទាប់មកបានឡើងជិះរថយន្តបន្តដំណើរទៅមុខទៀតបាត់៕

Related posts

Leave a Comment