វាសនាមនុសមិនទៀងទេ! មានលុយ មានមុខមាត់ ក៏បុគ្គលល្បីៗ ជុំវិញពិភពលោកទាំងនេះ ឆ្លង Covid-19 ដែរ

បរទេស៖ ​ក្នុងខណៈពេលនេះ​​ជំងឺ​​ផ្លូវ​ដង្ហើម​ COVID-19 កំពុង​តែ​មាន ​ការ​រីករាល​ដាល​ យ៉ាង​ឆាប់​រហ័ស​ដែល​មាន​ឥទ្ធិពល​ចម្លង​យ៉ាង​ខ្លាំង លើ​មនុស្ស​ជាតិ​ នៅ​ទូទាំង​ពិភព​លោក​ រហូត​ដល់​ពេល​នេះ​វាក៏​កាន់តែ មាន​ផល​​អាក្រក់​ឡើងៗ ដែល​ធ្វើ​ឲ្យ​មាន ​ចំនួន​អ្នក​ឆ្លង ​នៅ​ជំងឺ​នេះ ​កាន់តែ​កើន​ឡើង ពីមួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ​​ផងដែរ។

ជាក់​ស្តែង រហូតមក​ដល់​ពេល​នេះ ​គេ​ឃើញ​មាន​ ប្រទេស​​ជាង​១០០ និង​មនុស្ស​ច្រើន​ជាង​១៣៥,០០០ នាក់​ហើយ​ដែលឆ្លង​ជំងឺ​COVID-19 នេះ។ បើ​គិត​មក​ដល់ ​ត្រឹម​ពេល​នេះ ​ស្ថិត​ក្នុង​ចំណោម​អ្នក​ជំងឺ ​ដែល​បាន​ឆ្លង​វីរុស ​មួយ​នេះ​គេក៏​ឃើញ​មាន​ បុគ្គល​ល្បី​ៗ ​ជា​ច្រើន​នាក់ នៅ​ជុំ​វិញ​ពិភពលោក​ ដែលកំពុង​តែ​​ឆ្លង​ជំងឺនេះ។

ខាងក្រោម​នេះ​គឺ​ជា ​បុគ្គ​ល​ល្បី​ៗ ​នៅ​ជុំវិញ​ពិភព​លោក ​ដែលបាន​​ឆ្លង​ជំងឺនេះ មានដូ​ចជាក្នុង​​ ​វិស័យ​នយោ​បាយ វិស័យ​កម្សាន្ត​ កីឡា ផ្សេង​ៗ ហើយ​ក្នុង​ ពេល​នេះ ​ពួកគេ​ក៏​នឹង​កំពុង​តែ ​ទទួល​ការ​តាម​ដាន​សុខភាព ​យ៉ាង​ដិត​ដល់​ពី​សំណាក់ ​គ្រូ​ពេទ្យ​ជំនាញ​ផងដែរ។ ចង់​ដឹង​ថា​មាន​បុគ្គល​រូប​ ណា​ខ្លះនោះ​ សូម​ទៅ​ទស្សនា ​រូប​ភាព​ទាំង​អស់​គ្នា៖

០១ Nga Nguyen

Nga Nguyen នាង​ជា ​អ្នក​ឆ្នៃ​ម៉ូត​ដ៏ល្បី​និង​ជា​កូន​មហាសេដ្ឋី​ នៃ​ប្រទេស​វៀត​ណាម​ មួយ​រូប​។ Nga Nguyen បាន​ដឹង​ថាឆ្លង​ជំងឺនេះ​ នៅពេល​ដែល​នាង ​បាន​ទៅ​ចូល​រួម​កម្ម​វិធី​ Fashion មួយ​នៅ​ ក្នុង​ប្រទេស​អ៊ី​តាលី​ផងដែរ៕

០២ Tom Hanks និង​ Rita Willson

តារា​ហូលី​វូដវ័យ​៦៣​ឆ្នាំ​ និង​ភរិយា​រូប​នេះ​បាន ​ឆ្លង​វីរូស​កូរ៉ូណា។ Tom បាន​ប្រកាស​ដំណឹង​នេះ​ តាម​រយៈ Instagram ផ្ទាល់​ខ្លួន​របស់លោក កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា​នា​ពេលថ្មី​ៗ​នេះ​ផង​ដែរ។

០៣ Peter Dutton

លោក​ Peter Dutton ជា​រដ្ឋមន្ត្រី​ផ្ទៃក្នុង ​នៃ​ប្រទេស​អូស្ត្រាលី។ បើ​យោង​តាម​ សារព័ត៌មាន ​ABC បាន​បញ្ជាក់​ថា​លោក​ មិនទាន់​មាន​រោគសញ្ញា ​អ្វី​នោះ​ទេពី​ដំបូង​ក៏​ប៉ុន្តែ​ភ្លាម​ៗនោះ ​នៅ​ពេល​ដែល​ លោក​ភ្ញាក់​ពីដំណេកមក ក៏​ស្រាប់​តែ ​មាន​រោគសញ្ញា​ឈឺ​ក និង​ផ្តាសាយ​តែម្តង​។

០៤ Masoumeh Ebtekar

លោក​ស្រី​ Masoumeh Ebtekar ជា​អនុ​ប្រធានា​ធិប​តី​ ​និងជា​​អនុ​រដ្ឋ​មន្រ្តី ​ក្រសួង​កិច្ច​ការ​នារី​អ៊ីរ៉ង់​​គឺជា​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋា​ភិបាលទី៧​ ហើយដែលបាន​ឆ្ល​ង​ ​COVID-19 នេះ។

០៥ Sophie Gregoire Trudeau

យោងតាម​សារព័ត៌មាន​CNN បាន​រាយ​ការណ៍ថា​ អ្នកស្រី Sophie វ័យ​៤៤ឆ្នាំ ដែល​ជា​ភរិយា ​របស់​នាយក​រដ្ឋ​មន្ត្រី​កាណាដា បាន​បញ្ជាក់​ថា​អ្នក​ស្រី​ បាន​ឆ្លង​នៅ​វីរុស​កូរ៉ូណា​នេះ​។ ចំណែក​លោក​ នាយក​រដ្ឋមន្ត្រី​ Justin Trudeau នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ណាមួយនោះ​ទេ តែក៏​ កំពុងតែមានការ​ដាក់​ដាច់ ​ដោយ​ឡែក​ដើម្បី តាម​ដាន​សុខភាព​បន្ត​ផង​ដែរ។

០៦ Mikel Arteta

​លោក​ Mikel Arteta ដែល​ជា​អ្នក​គ្រប់គ្រង​ នៃ​ក្លឹប​ Arsenal FC ក៏​ជា​បុគ្គលម្នាក់​ ដែល​កំពុង​តែ ឆ្លង​នៅ​ជំងឺនេះ​ផងដែរ។

០៧ Callum Hudson-Odoi

Callum Hudson-Odoi ជាកីឡា​ករ​វ័យ​១៩​ឆ្នាំ​រូប​នេះ កំពុងតែ​មាន​ផ្ទុក​ នៅ​ជំងឺនេះ​ ផងដែរ។

០៨ Paolo Dybala

តាមការ រាយការណ៍​របស់​The Daily Mail បាន​បញ្ជាក់​ថា ​កីឡាករ ​នៃ​ក្រុម​ Juventus រូប​នេះ​ក៏​ កំពុងតែ​ឆ្លង​ជំងឺនេះ​ដូចគ្នា​ដែរ។

០៩ Daniele Rugani

Daniele Rugani ជាកីឡាករ​វ័យ​២៥ឆ្នាំ ​សញ្ជាតិអ៊ី​តាលី​ ដែល​កំពុង​តែ ​លេង​ឲ្យ​ក្រុម​Juventus រូប​នេះ​ ក៏កំពុងតែ ​ផ្ទុក​នៅ​វីរុស ​នេះ​ដូចគ្នា​ដែរ។

១០ Matthew Dean

Matthew Dean ដែល​ជា​ពិធីករ​ដ៏ល្បី ​ប្រចាំ​ប្រទេស​ថៃ និង​ជា​ស្វាមី​របស់ ​តារាចម្រៀង Lydia Saranrat បាន​ប្រកាស​លើ​ Instagram ផ្ទាល់​ខ្លួន​ កាល​ពី​ថ្ងៃទី​១៣ ខែ​មីនា​ ម្សិល​មិញ​នេះ ​ថា​រូប​គេ បាន​ឆ្លង​នៅ ​វីរុស​កូរ៉ូណា​នេះ​ដែរ។

Related posts

Leave a Comment