ក្តៅៗ! ក្រសួងសុខាភិបាល សម្រេចបិទជា បណ្តោះអាសន្ន សាលា​ CIS សាខាកោះពេជ្រ ក្រោយរកឃើញបុរសជនជាតិកាណាដា​ ដែលជាអ្នកធ្វើការនៅសាលានោះ ឆ្លង​ COVID-19 (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុក “Sorn Sopheak-ស៊ន សុភក្រ្ត” បានប្រាប់ឲ្យដឹងថា៖ “ក្រសួងសុខាភិបាលសម្រេចអោយបិទសាលា​ CIS សាខាកោះពេជ្រ ជាបណ្តោះអាសន្ន ក្រោយរកឃេីញបុរសជនជាតិកាណាដា​ ដែលជាអ្នកធ្វេីការនៅសាលានោះ​ ឆ្លង​ COVID-19!​ ដោយឡែកជនជាតិប៊ែលហ្សិក​ ជាបុគ្គលិកអង្គការអន្តរជាតិមួយ​ ក៏ត្រូវបាននាំមកព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តខ្មែរ-សូវៀត!

សូមបញ្ជាក់ជូនថា​ ក្រោយការសួរនាំពីមន្រ្តីសុខាភិបាល​ គឺថាបុរសជនជាតិកាណាដាម្នាក់នេះ​ មិនបានទៅធ្វេីការតាំងពីគាត់​ មកពីថៃ​ នាថ្ងៃទី៩​ ខែមីនា​ មកម្ល៉េះ​ ដូច្នេះសូមអោយអាណាព្យាបាលសិស្សកុំមានការព្រួយបារម្ភ! ខាងក្រោមនេះជាការបញ្ជាក់របស់លោកស្រី​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំក្រសួងសុខាភិបាល!”។

គួរបញ្ជាក់បន្ថែមផងដែរថា បើយោងតាមរយៈហ្វេសប៊ុកផេក “នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC” បានប្រាប់ឲ្យដឹងថា “បច្ចុប្បន្នភាព​ :​ ម៉ោង​ ១០​:៣០យប់​ ថ្ងៃទី​ ១៣​ មីនា​ ២០២០ យេីងរកឃេីញករណីជំងឺ​ COVID-19 សរុបចំនួ​ន​ ៧​ករណី​
-​ ៦​ករណី​ ជាជនបរទេស​ និង​ ១​ករណី​ ជនជាតិខ្មែរ​
-​ ១ករណី​ ជនជាតិចិន​ ភេទប្រុស​ អាយុ៦០ឆ្នាំ​ ជាសះស្បេីយ

​-​ ១​ករណី​ ជនជាតិខ្មែរ​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ សុខភាពល្អ​ នៅសៀមរាប
-​ ៣​ ករណី​ ជនជាតិអង់គ្លេស​ (ស្រី២ករណី​ ប្រុស១​ករណី)​ ពួកគាត់គ្មានរោគសញ្ញាគួរឱ្យកត់សំគាល់ទេ​ និងមានសុខភាពល្អកំពុងព្យាបាលក្នុងមន្ទីរពេទ្យភ្នំពេញ

-​ ១​ករណី​ ជនជាតិកាណាដា​ នៅភ្នំពេញ
​ -​ ១ករណី​ ជនជាតិ​ បែលហស្សិក​ នៅភ្នំពេញ

សូមជំរាបជូនសាធារណ:ជនផងដែរ​ថា ក្នុងចំណោម៧ករណីនេះ​ ៦ករណីគាត់ចំលងពីប្រទេសក្រៅ និង១ករណីប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុន។

ប្រទេសកម្ពុជាយេីងមិនទាន់រកឃេីញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡេីយទេ​ ។ ទូទាំងប្រទេសយេីងបានធ្វេីតេស្តសសរុបទាំងអស់ចំនួន​ ៩៧៥ករណី​។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥”៕

Related posts

Leave a Comment