ទីបំផុតត្រូវបានទម្លាយ ក្រោយបែកធ្លាយថាលោក សុវណ្ណ រិទ្ធី លែងលះជាមួយប្រពន្ធ

ភ្នំពេញ ៖ លោក សុវណ្ណ រីទ្ធី អគ្គនាយកសារព័ត៌មានTV FBក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ បានបង្កការភ្ញាក់ផ្អើលដល់មហាជនមិនស្ទើរទេ ក្រោយពេលប្រកាសដំណឹងយ៉ាងភ្ញាក់ផ្អើលថា លោកសម្រេចលែងលះគ្នាជាមួយប្រពន្ធ ដោយសារគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់នាងនោះ។បន្ទាប់ពីមានការភ្ញាក់ផ្អើលលើរឿងរ៉ាវដ៏រសើប និងមានការចុះផ្សាយនៅលើបណ្តាញសង្គម ក៏ដូចសារព័ត៌មានមួយចំនួននោះ បានធ្វើឲ្យអ្នកគាំទ្ររូបលោក មានចម្ងល់ និងចោទជាសំណួរថាតើជាការពិតទេ រឿងនេះ រហូតដល់អ្នកខ្លះជឿថាជាការពិតសុំឲ្យពួកគេសម្របសម្រួលគ្នា កុំលែងលះផងដែរ។ឆ្លើយតបនឹងករណីនេះ ប្រពន្ធលោក សុ វណ្ណ រិទ្ធី បានបញ្ជាក់តាមការLvieវីដេអូ បកស្រាយមុននេះបន្តិចថា វាមិនមែនជាការពិតនោះទេ ពោលគឺហ្វេសប៊ុកប្ដីរបស់នាង នាងជាអ្នកកាន់ផងដែរ។ ដូច្នេះការបង្ហោះ រឿងលែងលះគ្នានេះ ក៏នាងជាអ្នកបង្ហោះដែរ

ដើម្បីពញ្ញាក់អារម្មណ៍ ព្រោះបងប្អូនមួយចំនួនឲ្យតែមានរឿងទាក់ទងនឹងសហាយស្មន់ លែងលះគ្នា ចូលចិត្តចង់ដឹងចង់ឮណាស់ ចំណែករឿងទាក់ទងនឹង ជនរងគ្រោះដោយសារទឹកជំនន់ អីជាដើមពុំសូវមានអ្នកចាប់អារម្មណ៍នោះទេ។ប្រពន្ធ អគ្គនាយកសារព័ត៌មានTV FBរូបនេះ ក៏បាននិយាយពីរឿងហួសចិត្តមួយផងដែរថា ក្រោយឃើញដំណឹងពីការលែងលះគ្នានេះ មាននារីមួយចំនួន បានឆាតមកសុំស្អំបេះដូងប្ដីរបស់នាងផងដែរ ហើយពួកគេទាំងនោះ ត្រូវបាននឹងដឹង និងកត់សម្គាល់រួចអស់ហើយ ព្រោះនាងជាអ្នកកាន់ហ្វេសប៊ុកប្ដីនាង។ ដើម្បីឲ្យកាន់តែជ្រាបច្បាស់នូវរឿងរ៉ាវលម្អិតសូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment