មេត្តាស៊ែរបន្តផង! ព្រះអង្គ សូមអញ្ជើញញោមញាតិ បងប្អូន យកម៉ាស់ដោយឥតគិតលុយ ក្នុងវត្តដំណាក់ សង្កាត់សាលាកំរើក…

ប្រិយមិត្តប្រាកដជាដឹងហើយថា ជំងឺកូរ៉ូណា ឬកូវីត១៩ កំពុងតែរាលដាលទូទាំងពិភពលោក ហើយប្រទេសកម្ពុជាយើង ក៏មានដែរ ជាក់ស្ដែងករណីឆ្លងពលរដ្ឋខ្មែរអាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប ដែលឆ្លងពីបុរសជនជាតិជប៉ុនម្នាក់។

ការផ្ទុះឡើងនៃជំងឺនេះ បណ្ដាលឲ្យមានកង្វះខាតម៉ាស់ជាខ្លាំង ជាហេតុនាំឲ្យមានមធ្យោបាយផ្សេងទៀត ដូចជា ប្រើប្រាស់ក្រម៉ាខ្មែរ ក្រម៉ាខ្មែរច្នៃជាម៉ាស ក្រណាត់ច្នៃជាម៉ាស ជាដើម។ អ្វីកាន់តែប្លែកទៀតនោះ គឺស្បង់ចីពរព្រះសង្ឃមកច្នៃជាម៉ាសតែម្ដង។

បើយោងតាមគណនីហ្វេសប៊ុកព្រះអង្គព្រះនាម Lorm Loeurm Lha ដែលបង្ហោះនៅបណ្ដាញសង្គមហ្វេសប៊ុកថា៖ «សូមពិតប្រគេន និង ជូនដំណឹង! ចាប់ពីម៉ោងនេះតទៅព្រះតេជព្រះគុណ ញោមញាតិ បងប្អូន អាចនិមន្ត

និងអញ្ជើញមកយកម៉ាស់នៅសាលាកាត់ដេររបស់សមាគមជីវិត និង ក្តីសង្ឃឹម ស្ថិតក្នុងវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាបបាន មិនមានគិតលុយទេ។
សូមអរព្រះគុណ និង អរគុណ!!!»

Related posts

Leave a Comment