ពុទ្ធោរ ឃ្មឹប! លិចអណ្តែតៗ លេចមុខមកលើកនេះ ប្រែរូបរាងសម្បុរខ្មៅស្រអាប់ណាស់…

ក្រោយពីបង្ហាញមុខមួយស្របក់មុន អ្នកនាង រ៉េន សុធារី ហៅ ឃ្មឹប ដែលជាតារាកំប្លែងធ្លាប់មានឈ្មោះល្បីម្នាក់នោះ ហាក់ត្រូវប៉ាន់គ្រាន់បើដែរ ដោយនាងបានចូលសម្តែងវិញ និង អាចរកប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារខ្លួនឯងបាន ប៉ុន្តែមិនយូរប៉ុន្មានក៏ស្រាប់តែស្ងាត់បាត់ស្រមោលទៅវិញ ទើបតែថ្មីៗនេះអតីតតារាកម្លែង ឃ្មឹប បានលេចវត្តមានជាថ្មីជាមួយនឹងរបួសដៃ ធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

បើតាមទំព័រហ្វេសប៊ុក គេឃើញអ្នកនាង រ៉េន សុធារី ហៅ ឃ្មឹប បានបង្ហាញវត្តមានជាថ្មី តាមរយៈការមកទទួលយកអំណោយប្រចាំខែពីសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដោយវត្តមានរបស់តារាកំប្លែងរូបនេះធ្វើឱ្យមហាជនភ្ញាក់ក្រញាង និង ស្ទើរតែចំណាំតារាកំប្លែងស្រីរូបនេះមិនបាន ព្រោះបើតាមភាពជាក់ស្តែង គេឃើញនាង ឃ្មឹប ប្រែប្រួលរូបរាងខ្លាំងគួរឱ្យកត់សម្គាល់ ទាំងសម្បុរស្បែកក៏ស្រអាប់ ស្រក់គីឡូជាងមុន ថែមទាំងមានសភាពស្លេកស្លាំង និង មានជំងឺជាប់ខ្លួនទៀត មើលទៅពិតជាគួរឱ្យអាសូរនាងខ្លាំងណាស់ ។

គួរឱ្យដឹងដែរ អ្នកនាង រ៉េន សុធារី ហៅ ឃ្មឹប កាលពីនៅប្រឡូកសិល្បៈពេញដៃពេញជើងនោះ គឺមានរូបសម្រស់ស្រស់ស្អាត សាច់ស រាងទ្រលុក និង មានជីវភាពសមរម្យ ប៉ុន្តែក្រោយពីបានបែកបាក់ចែកផ្លូវជាមួយនាង ហុងដា ដែលប្តីកាលពីឆ្នាំ ២០១០ រួចនោះ ជីវភាព និង សភាពរបស់នាងចាប់ប្រែប្រួលខ្លាំង ដោយបានទៅរស់នៅលាក់មុខក្នុងដខេត្តបន្ទាយមានជ័យ ក្រោមជីវភាពដុនដាបខ្វះមុខខ្វះក្រោយ។

Related posts

Leave a Comment