មិនសរសើរមិនបាន! គាំទ្រ អំពើល្អរបស់ពូប៉ូលិសរូបនេះណាស់ ពេលឃើញគាត់ធ្វើគំរូល្អបែបនេះដាក់ប្រជាពលរដ្ឋ

ហ្វេសប៊ុក ៖ ប្រិយមិត្តជាទីមេត្រី នៅកាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក មានគេធ្វើការចែករំលែកយ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីបានឃើញទង្វើល្អរបស់ប៉ូលិសចរាចរណ៍ម្នាក់ ចេះជួយប្រជាពលរដ្ឋពេលកំពុងជួបទុក្ខលំបាក ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chren Kanha បានធ្វើការផុសនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ នាងខ្ញុំសុំកោតសរសើរដោយស្មោះ ចំពោះទឹកចិត្តនិងអំពើល្អរបស់លោកពូ ពូលីសនៅខេត្តកំពង់ស្ពឺយើង ហើយក៏សូមជួយស៊ែរ ដើម្បីជាការលើកទឹកចិត្តគាត់វិញផងណា បងប្អូនអ្នកកំពង់ស្ពឺយើង ( អរគុណ សន្តិភាព )🙏 ។

បន្ទាប់ពីបានឃើញដូច្នេះហើយមានមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍ រំភើបរីករាយយ៉ាងក្រៃលែង ហើយចង់ឲ្យប៉ូលិសទាំងអស់នៅក្នុងប្រទេសកម្ពុជាយើង មានចិត្តនិងធ្វើដូចពូប៉ូលិសម្នាក់នេះ ព្រោះសកម្មភាពរបស់គាត់បានធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅយ៉ាងខ្លាំង ជាពិសេសពេលដែរខ្មែរចេះជួយខ្មែរ និងស្រឡាញ់គ្នា ប្រទេសយើងនិងកាន់តែមានសន្តិភាពរស់នៅដោយមិនមានការភ័យខ្លាច ៕

Related posts

Leave a Comment