ជនបរទេស២នាក់ មានកំដៅខ្លួនលើសពី៣៨អង្សា ចូលទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

នៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុក BTV Cambodia បានប្រាប់ឲ្យដឹងថា កម្ពុជាកំពុងរង់ចាំលទ្ធផលធ្វើតេស្តករណីសង្ស័យCovid-19 ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លើអ្នកទេសចរជនជាតិអង់គ្លេសអាយុ៣២ឆ្នាំ និងបុរសជនជាតិចិនម្នាក់ទៀត ដែលទៅទស្សនាសារមន្ទីរទូលស្លែង។ ហ្វេសប៊ុកដដែលបានបញ្ជាក់បន្ថែមថា៖

“លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលប្រកាសថា កម្ពុជាកំពុងរង់ចាំលទ្ធផលធ្វើតេស្តករណីសង្ស័យCovid-19 ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លើអ្នកទេសចរជនជាតិអង់គ្លេសអាយុ៣២ឆ្នាំ និងបុរសជនជាតិចិនម្នាក់ទៀត ដែលទៅទស្សនាសារមន្ទីរទូលស្លែង វាស់ឃើញកម្តៅខុសប្រក្រតីលើសពី៣៨អង្សា។”៕

Related posts

Leave a Comment