សម្តេចតេជោ មានប្រសាសន៍ថា “មានទូរទស្សន៍បរទេសមួយ បានផ្សាយថា ខ្ញុំបានឬប្រហែលឆ្លង កូវីត១៩ទៅហើយ, ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភា និងថ្ងៃស្អែកត្រូវចេញទៅខេត្តបាត់ដំបង, កូវីត១៩វាកាចសាហាវណាស់ទៅហើយ តែព័ត៌មានក្លែងក្លាយ វាកាចសាហាវជាង ជម្ងឺនេះទៅទៀត ដែលយើងចាំបាច់ត្រូវតែ…”

នៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២០ គេប្រទះឃើញសម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍ថា ៖ “មានទូរទស្សន៍បរទេសមួយ បានផ្សាយថា ខ្ញុំបានឬប្រហែលឆ្លង កូវីត១៩ទៅហើយ។

ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភា និងថ្ងៃស្អែកត្រូវចេញទៅខេត្តបាត់ដំបង ដែលខ្ញុំត្រូវនៅទីនោះរហូតព្រឹកថ្ងៃ អាទិត្យទី១៥ មីនា ២០២០។

កូវីត១៩វាកាចសាហាវណាស់ទៅហើយតែព័ត៌មានក្លែងក្លាយវាកាចសាហាវជាង ជម្ងឺនេះទៅទៀត ដែលយើងចាំបាច់ត្រូវ តែប្រយុទ្ធប្រឆាំងជាមួយជម្ងឺដ៏គ្រោះថ្នាក់ នេះ។

សូមបងប្អូនជនរួមជាតិចូលរួមទប់ស្កាត់ ការរីករាលដាលនូវជម្ងឺឆ្លងនេះតាមរយៈ វិធានការអនាម័យដោយចាប់ផ្តើមពី មនុស្សម្នាក់ៗគ្រួសារនីមួយៗភូមិនីមួយៗ ដើម្បីធានាថានៅកម្ពុជាយើងគ្មានជម្ងឺ ឆ្លងបន្ថែមទៀតលើចំនួនដែលបានឆ្លង រួចមកហើយចំនួន៥នាក់ក្នុងនោះជនជាតិ
ខ្មែរ១នាក់ អង់គ្លេស៣នាក់និង(ចិន១នាក់ ដែលបានព្យាបាលជាសះស្បើយរួច ហើយ)៕”៕

Related posts

Leave a Comment