សម្តីមាស..លោកឧកញ៉ា ឌួង ឆាយ ថា ស្លា ប់ទៅយកលុយទៅមិនបានទេ រកលុយបានធ្វើបុណ្យផង…

ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់លោកឧកញ៉ាចិត្តធម៏ ឌួង ឆាយ ដែលលោកគឺជាម្ចាស់ក្លិបល្បីមួយនៅក្នុងស្រុកខ្មែរ ហើយក៏មានបងប្អូនជាច្រើន តែងតែឃើញពីសកម្មភាពរបស់លោក និងភរិយា បានជួយដល់ជនទីទាល់ក្រជាច្រើន រហូតដល់ពេលនេះ លោកនៅតែបន្តសកម្មភាពមនុស្សធម៏ជារឿយៗផងដែរ។

លោកឧកញ៉ាឌួង ឆាយ គឺតែងតែបង្ហោះសារនៅលើបណ្តាញសង្គម របស់លោកពីសារដ៏មានអត្តន័យជាច្រើន មិនថាជារឿងសង្គម ឬ ក៏ធ្វើមនុស្សធម៏ គឺលោក តែងតែបានយកចិត្តទុកដាក់ ចំពោះសុខទុករបស់បងប្អូនទាំងអស់គ្នា។

ដោយឡែកកាលពីថ្ងៃម្សិលមិញ លោក បានបង្ហោះសារយ៉ាងខ្លី ដែលធ្វើឲ្យបងប្អូនគាំទ្រយ៉ាងខ្លាំង។ លោកបានបង្ហោះសារថា “ស្លា ប់ទៅយកលុយទៅមិនបានទេ រកលុយបានធ្វើបុណ្យផង ឌួង ឆាយ”។

បន្ទាប់ពីបានឃើញសាររបស់លោកហើយនោះ ក៏មានបងប្អូនជាច្រើន ពិតជាគាំទ្រ និងសារខាងលើនេះ។ មនុស្សគ្រប់រូបមិនអាចរស់នៅលើផែនដី រហូតនោះទេ៕

Related posts

Leave a Comment