អបអរសាទរ! អ្នកនាំពាក្យ​ចិន​ថា ចំណុចកំពូល​នៃ COVID-19 គឺ​ដល់​ចំណុច​បញ្ចប់ហើយ​…

​អ្នកនាំពាក្យ​សុខាភិបាល​ចិន នា​ថ្ងៃទី​១២ ខែមីនា បាន​លើកឡើងថា ចំណុចកំពូល​នៃ​ការរីក​សាយភាយ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) បាន​ដល់ទី​បញ្ជ​ប់​ហើយ​។ ការលើកឡើង​របស់​អ្នកនាំពាក្យ​រូបនេះ ធ្វើឡើង​បន្ទាប់ពី​តួលេខ​ឆ្លង​ថ្មី​នៅ​ចិន គឺមាន​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់​។

​បន្ទាប់ពី​មើលឃើញ​ករណី​ឆ្លង​នៅ​ចិន​បាន​ធ្លាក់ចុះ​បណ្តើរៗ អ្នកនាំពាក្យ​គណៈកម្មការ​សុខាភិបាល​ជាតិចិន លោក Mi Feng បាន​លើកឡើងថា ចំនួន​អ្នក​ឆ្លង COVID-19 នៅ​ប្រទេស​ចិន កំពុងតែ​ធ្លាក់ចុះ និង​ស្ថានភាព​ឆ្លង​នៅក្នុង​ប្រទេស​ក៏មាន​កម្រិត​ទាប​ដែរ​។ ក្នុងន័យនេះ លោក​Mi បាន​បញ្ជាក់ថា​ចំណុចកំពូល​នៃ COVID-19 នៅក្នុង​ប្រទេស​ចិន គឺ​ដល់ទី​បញ្ចប់​ហើយ​។

​បើតាម​លោក Mi ពេលនេះ​ចំនួន​តួលេខ​នៃ​អ្នក​ឆ្លង​COVID-19 គឺ​ធ្លាក់ចុះ​តិច​បំផុត​។ សម្រាប់​ករណី​នៅក្នុង​ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី គឺមាន​ករណី​ឆ្លង​ត្រឹមតែ ៨​ករណី​ប៉ុណ្ណោះ​នា​ថ្ងៃទី​១១ ខែមីនា​។ បន្ថែម​ពីលើ​នេះ COVID-19​ចំនួន ៧​ករណី គឺ​កើត​នៅក្រៅ​ខេត្ត​ហ៊ូ​ប៉ី និង ៦​ករណី​ផ្សេងទៀត គឺជា​ករណី​ឆ្លង​មកពី​បរទេស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua​។

​គិត​ត្រឹម​ថ្ងៃទី​១២ ខែមីនា ចិន​បាន​រកឃើញ​ករណី​COVID-19 សរុប​ជាង ៨​ម៉ឺន​ករណី​។ ក្នុងចំណោម ៨​ម៉ឺន​ករណីនេះ មាន​អ្នកស្លាប់​ប្រមាណ ៣១០០​ករណី និង​អ្នកជា​សះស្បើយ​រហូតដល់​ទៅ​ជាង ៦២០០០​ករណី​។

​សូមបញ្ជាក់ថា ការធ្លាក់ចុះ​នៃ​ករណី​ឆ្លង​នៅ​ចិន​បែបនេះ ដោយសារ​វិធានការ​រឹត​ត្បឹ​ត​យ៉ាងខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​។ ចំណាត់ការ​ទាំងនោះ​មានដូចជា ការបិទ​ក្រុង ការបង្កើត​មន្ទីរពេទ្យ​បន្ថែម ការ​រឹតត្បិត​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​ការបិទ​សាលារៀន​ជាដើម​៕
អត្ថបទ៖ thmeythmey.com

Related posts

Leave a Comment