មិនធម្មតា! ឈុតកូនក្រមុំមួយឈុតនេះរបស់ មាស សុខសោភា ធ្វើឲ្យគេភ្លឹកមើលអស់ហើយ

ភ្នំពេញ៖ បើនិយាយដល់ឈ្មោះតារាចម្រៀងស្រី មាស សុខសោភា ប្រិយមិត្តប្រាកដជាស្គាល់យ៉ាងច្បាស់ណាស់ អំពីតារាស្រីដែលប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំរូបនេះ តាមរយៈបទចម្រៀងពីរោះៗ ល្បីៗ ជាច្រើនរបស់នាងនាពេលកន្លងមក ហើយបទនីមួយៗ សុទ្ធតែទទួលបានការគាំទ្រច្រើន ដោយសារតែទឹកដមសម្លេងរបស់នាង មានភាពពិរោះក្រអួនក្រអៅផងដែរនោះ។

មួយវិញទៀត ក្រៅពីទឹកដមសម្លេងពីរោះហើយ រីឯរូបសម្រស់វិញក៏ស្រស់ស្អាតមិនធម្មតាដែរ មិនថាតែពេលឡើងច្រៀងតាមការប្រគំតន្រ្តីម្ដងៗ គេតែងឃើញ តារាស្រីសាច់ចាំរូបនេះ បង្ហាញនូវការធ្វើខ្លួន ស៊ិចស៊ី ប្លែកស្អាតម៉្យាងទៅហើយ ប៉ុន្តែបើងាកមកមើលពេលនាងតុបតែងខ្លួន បែបបុរាណវិញក៏រឹតតែស្រស់ស្អាតថែមមួយកម្រិតទៀតផងដែរ។

ជាក់ស្ដែងណាស់ កាលពីពេលថ្មីៗនេះ នាងក៏បានបង្ហោះរូបថតជាច្រើនសន្លឹកនៅក្នុងគណនី Instagram របស់នាងផ្ទាល់ ដែលបានគ្រងនូវឈុតកូនក្រមុំពណ៌មាសឆ្អិនឆ្អៅ និងមានការរៀបចំរចនាយ៉ាងប្រណីតផងដែរនោះ មើលទៅពិតជាសាកសមនិងស្រស់ស្អាតខ្លាំងមែនទែន បើទោះបីជានាងមានវ័យរាងជ្រេបន្តិចមែនក៏ដោយ។ ក្នុងនោះផងដែរ ក៏មានការចូល Comment កោតសរសើរ ពីហ្វេនៗ ដែលគាំទ្រស្រលាញ់ររូបនាងយ៉ាងច្រើនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម!!!

Related posts

Leave a Comment