កាលពីវេលាម៉ោង ២រំលងអាធ្រាធ ឆ្លងចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នារីរូបស្រស់ម្នាក់ ព្រោះតែជួបវិបត្ដិផ្លូវចិត្ដយ៉ាងធ្ងន់ធ្ងរ បានសម្រេចចិត្ដបញ្ចប់ជីវិតរបស់ខ្លួន ដោយបានចង ក រួចបានឡាយវីដេអូ នៅលើបណ្ដញសង្គម ហ្វេសប៊ុក ស្ដីពីសកម្មភាពអ ត្ដឃា តរបស់ខ្លួន បង្កធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។
ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក មួយដែលមានឈ្មោះ បង ម៉េង អ្នកសារព័ត៌មាន បានសរសេរប្រាប់ឱ្យដឹងថា៖”យុវតីរូបស្រស់ម្នាក់ សង្ស័យវិបត្តិច្រេីនពេក ធ្វើអ ត្តឃា តចង កសម្លា ប់ខ្លួន ហេីយថែមទាំង Live វីដេអូតាមហ្វេសប៊ុក រហូតបានសម្រេច បន្ទាប់ពីជិះម៉ូតូកង់បីឥណ្ឌាត្រលប់មកកន្លែងស្នាក់នៅវិញ គេឃេីញដេីរបណ្ដេីរយំបណ្ដេីរ។
លុះចូលដល់ក្នុងបន្ទប់ កាន់តែធ្វេីអោយអារម្មណ៍ស្មុគស្មាញ គិតអ្វីលែងចេញ សុញគំនិតគិតខ្លី ទេីបជ្រេីសយកការបញ្ច ប់ជីវិតបែបនេះ ដោយបន្សល់ទុកសារ ក្នុងហ្វេសប៊ុកដ៏ព្រឺសម្បុរមួយថា៖“ទង្វើតាអ្នកធ្វើដាក់ខ្ញុំប៉ុន្មាននាក់ហែលទឹកភ្នែកខ្ញុំមិនរួចទេ ខ្ញុំនឹងតាមចងកម្មចងទាហានអ្នកមួយជីវិតពេលដែលខ្ញុំងា ប់ទៅ ចាំទុកអាវីត”។ ហេតុការណ៏នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ទាបភ្លឺនេះ នៅខណ្ឌមានជ័យ។
យ៉ាងណាមិញ ក្រោយទទួលបានដំណឹងខាងលើនេះរួចមក ស្រាប់តែបុរសជាសង្សារដែលមាន គណនីហ្វេសប៊ុកឈ្មោះ David Mao ដែលត្រូវបាននារីខាងលើ បង្ហោះសារចង កម្ម ចងពារ នៅពេលដែលនាងស្លា ប់នោះ ក៏បានបង្ហោះសារមួយឃ្លាយ៉ាងដូច្នេះថា៖”សូមអូនទៅកាន់សុគតិភពណាអូនសំលាញ់ ចិត្តរបស់បងបានស្លា ប់ ទៅតាមអូនហើយ បងសូមខមាទោសអោយបងផង បើមានជាតិក្រោយយើងក្លាយជាប្ដី ប្រពន្ធគ្នាទៀត”។
ទន្ទឹមនឹងនេះដែរ នាខណៈព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ បុរសជាសង្សារ ក៏បានមកចូលរួមក្នុងពិធីបុណ្យស ពសង្សាររបស់ខ្លួន ដោយបានដើរដង្ហែស ពរបស់នាងយកទៅបញ្ចុះក្នុងផ្នូរ ដែលពិធីបុណ្យស ពនេះ ប្រារព្ធធ្វើស្ថិតនៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្ដកណ្ដាល ហើយខ្លួនក៏បានសរសេរថា៖”រស់នៅផ្ទះថ្មីអោយបានសុខណា អូនណា Roth Tana ផ្ទះយើងមិននៅទេ ទៅនៅក្នុងផ្នូរម្នាក់ឯង បងស្អប់អូនណាស់”។