លោកឧកញ៉ា លាង ឃុន បានចេញសេចក្តីបំភ្លឺ រឿងស្រីស្អាត​ លោ ត ស ម្លា ប់ ខ្លួន ពីលើខុនដូរ គឺលោកឧកញ៉ា មិនបានជាប់ ពា ក់ ព័ន្ធ ជាមួយស្ត្រីរូបនោះទេ

កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ មានហេតុការណ៏ ប ង្ក ភាពភ្ញាក់ផ្អើលមួយបានកើតឡើង ព្រោះតែស្ត្រីរូបស្រស់ម្នាក់ ដែលមានឈ្មោះ ឃុន ស្រីស្រស់ បានសម្រេចចិត្ដបញ្ចប់ ជី វិត របស់ខ្លួន ដោយបានលោ តពីលើអគារខុនដូមួយកន្លែង ស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះដែរ ស្រាប់តែមុននេះបន្ដិច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក អង្គភាពសារព័ត៍មាន Fresh News បានប្រាប់ឱ្យដឹងពីសេចក្ដីបំភ្លឺរបស់មេធាវី តំណាងឱ្យលោកឧកញ៉ា លាង ឃុន ដោយមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

“ខ្ញុំមេធាវី ម៉ៃ វណ្ណាឌី សមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ៥៩៩ ជាមេធាវីការពារសិទ្ធិ និងតំណាងឲ្យលោកឧកញ៉ា លាង ឃុន សូមធ្វើនូវសេចក្តីបំភ្លឺព័ត៌មាន ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖ ដោយសារតែមានបណ្តាញសង្គម និងសារព័ត៌មានមួយចំនួន បានបន្តធ្វើការចែករំលែកនូវព័ត៌មានដែលមិនមានមូលដ្ឋានច្បាស់លាស់ ហើយជាការផ្សព្វផ្សាយ ដែលបណ្តាលឲ្យប៉ះ​ ពា ល់ យ៉ាងធ្ង ន់​ ធ្ង រ ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារ និង ក្រុមហ៊ុនយើងខ្ញុំ ពា ក់ ព័ន្ធ​ នឹង ក រ ណី ធ្វើ អ​ ត្ត ឃា​ ត របស់នារីឈ្មោះ ឃុន ស្រីស្រស់ (ឬ Sri Nika ឈ្មោះគណនេយ្យហ្វេសប៊ុក) ដែលបានកើតឡើង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ យើងខ្ញុំសូមធ្វើការបកស្រាយបំភ្លឺដែលមានខ្លឹមសារ និង មូលដ្ឋានដូចតទៅ៖

១៖ ការ ស្លា ប់ របស់នារីឈ្មោះ ឃុន ស្រីស្រស់ ដែលបានធ្វើការចោទប្រកាន់មកលើលោកឧកញ៉ា លាង ឃុន នោះ ត្រូវបានបញ្ជាក់ដោយ អាជ្ញាធរមានសមត្ថកិច្ចតាមរយៈការធ្វើ កោ ស ល វិ ច័ យថា នារីរូបនោះ គឺជាការធ្វើ អ ត្ត ឃា ត យ៉ាងពិតប្រាកដ។ ២៖ ក រ​ ណី នេះបានកើតមានឡើងកាលពីអំឡុងខែមករា ឆ្នាំ២០២០ ម្តងរួចមកហើយ ហើយពួកយើងក៏បានដាក់ពាក្យបណ្តឹ ងទៅអាជ្ញាធរមានសមត្ថកិច្ច ពី ក រ ណី បរិហា ប ង្កា ច់​ កេរ្តិ៍ និង គំ រា​ ម កំ ហែ​ ង ដោយមានលក្ខខណ្ឌទាមទារប្រាក់ ដែលបានប្រព្រឹត្តឡើងជាច្រើនលើកច្រើនសារដោយនារីឈ្មោះ ឃុន ស្រីស្រស់ ។ បញ្ជាការដ្ឋានកងរាជ អា វុ ធ ហត្ថ រាជធានីភ្នំពេញ បានដំណើរការតាម នី តិ វិធី ច្បា ប់ ដើម្បីដោះស្រាយបញ្ហានេះ ដោយមានការចូលរួមពីមេធាវីតំណាងលោកឧកញ៉ា សាម៉ីខ្លួនឈ្មោះ ឃុន ស្រីស្រស់ និង ក្រុមគ្រួសារបងប្អូនរបស់នាងផងដែរ។

៣៖ ក្រោយពីបានដោះស្រាយជាមួយ នារីឈ្មោះ ឃុន ស្រីស្រស់ និង បានស្រាវជ្រាវរកឃើញការពិត សមត្ថកិច្ចក៏បានរៀបចំនូវភស្តុតាងជាវីដេអូឃ្លីប ដែលនារីរូបនោះបានសារភាព កំ ហុ ស និងធ្វើការសុំការ អ ភ័ យ ទោ ស នៅចំពោះមុខសមត្ថកិច្ច និងចំពោះលោកឧកញ៉ា។ ដោយមានការអាណិត អា សូ រ និង មិនចង់អោយមានបញ្ហាវែងឆ្ងាយ លោកឧកញ៉ា បានសម្រេចចិត្តមិនដេញដោលរឿងនេះតទៅមុខទៀតទេ ហើយគិតថាបញ្ហានេះត្រូវបានដោះស្រាយ ចប់សព្វគ្រប់រួចទៅហើយ។

៤៖ រហូតមកដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ក្រោយពេលដែលនារីឈ្មោះ ឃុន ស្រីស្រស់ បានបង្ហោះសារ និង ធ្វើ អ ត្ត ឃា ត បានសម្រេចរួចមក ស្រាប់តែមានលេចឡើងនូវការចោទប្រកាន់នេះសារជាថ្មី តាមរយៈបណ្តាញសង្គម និងសារព័ត៌មានមួយចំនួន ដោយមានភ្ជាប់នូវវីដេអូឃ្លីបរបស់នារីរូបនោះ និង រូបភាពមួយចំនួន ដែលជាឯកសារនៅក្នុងសំណុំរឿងចាស់ ហើយត្រូវបាននារី ឃុន ស្រីស្រស់ ខ្លួនឯងបដិសេធថា ជាការមួល ប ង្កា ច់ គំ ​រា ម កំ ហែ ង ដើម្បីទាមទារប្រាក់ពីលោកឧកញ៉ា (មានភស្តុតាងជាវីដេអូដើម្បីបញ្ជាក់)។
៥៖ តាមរយៈសេចក្តីបំភ្លឺនេះ រួមជាមួយនឹងភស្តុតាងយ៉ាងជាក់ច្បាស់ដែលយើងបានបង្ហាញ រួមជាមួយនឹងការបញ្ជាក់អំពីអាជ្ញាធរមានសមត្ថកិច្ចផងនោះ យើងខ្ញុំសង្ឃឹមថា សាធារណៈជននឹងបានជ្រាបអំពីការពិត ដែលបានកើតមានឡើងជុំវិញបញ្ហានេះ។

៦៖ យើងខ្ញុំគោរពនូវរាល់សិទ្ធក្នុងការបញ្ចេញមតិ ក៏ដូចជាការផ្សព្វផ្សាយព័ត៌មានទាំងឡាយណាជុំវិញ ក រ ណី នេះប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់ ជៀសវាងរាល់ការបន្តផ្សព្វផ្សាយ ព័ត៌មានទាំងឡាយដែលគ្មានមូលដ្ឋានច្បាស់លាស់ ហើយបណ្តាលអោយប៉ះពាល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ដែលនេះគឺជាបទ ល្មើ ស ព្រហ្ម ទណ្ឌ ដែលអាចត្រូវបានផ្តន្ទាទោសតាមច្បា ប់។ ៧៖ ជាចុងក្រោយនេះ យើងខ្ញុំសូមចូលរួមសម្តែងការសោកស្តាយចំពោះការបាត់បង់នេះ ក៏ដូចជាចូលរួមចែករំលែកនូវ ម រ ណ ទុក្ខ ជាមួយក្រុមគ្រួសារទាំងមូលនៃ ស ព ដោយសេចក្តីសោកស្តាយជាទីបំផុត”។

Related posts

Leave a Comment