នៅមុននេះបន្តិច នាថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២០ លោក តាន់ គឹមសួរ បានបង្ហោះសារទាំងអារម្មណ៍ អាណិតបេន ខ្លោចចិត្ត ដោយបានបញ្ជាក់ថា៖
“សូមគោរពបបង ដោយពីយប់មិញមានភាពស្មុគស្មាញពេកខ្ញុំបានណែនាំអោយកម្លាំងប្រតិបត្តការទាំងអស់ដេកយាមរហូតដល់ភ្លឺចាំចាត់ការ ព្រឹកឡើងកម្លាំងព័ទ្ធចាប់ជនសង្ស័យក្នុងទីតាំងកើតហេតុនោះ តែជនសង្ស័យឈ្មោះ ទាលុចបានទាញកាំបិតហក់មកកាប់លោកបេនទាំងកម្រោល ពេលនោះលោកបេនក៏រត់គេចពីកាតាមកាប់សម្លាប់ គាត់រត់មកអោយប៉េអុឹមជួយ ជនសង្ស័យក៏រត់គេចខ្លួនបាត់ជាមួយនិងកាំបិត១ដើម។
បេនអើយបេន! ខ្ញុំទទួលដំណឹងនេះភ្លាម ស្ទើរតែទប់ទឹកភ្នែកមិនជាប់ ហេតុអីបានលោកប្រថុយដល់ថ្នាក់នេះ?”៕