ប្រពៃណាស់! លោកឧកញ្ញា ដួង ឆាយ ក្នុងថ្ងៃភ្ជូំបិណ្ឌបាននាំយកគ្រឿងឧបភោគបរិភោគជាពិសេសរទេះជូនដល់លោកតាដែលពិការជើងគង់នៅវត្ត

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៩នេះលោកឩកញ្ញាដួងឆាយនឹងក្រុមការងាររបស់គាត់បាននាំយករទេះគ្រឿងឧបភោគបរិភោពនិងបច្ច័យមួយចំនួនប្រគេនដល់លោកតាជរាពិការដែលមានជន្មាយុ៩៦ព្រះវស្សាគង់នៅវត្តព្រៃសំណាង ស្រុកដងទង់ខេត្តកំពតក្រោយពេលបាននាំយកគ្រឿងប្រើប្រាស់នឹងគ្រឿងបរិភោគទាំងអស់នេះទៅប្រគេនព្រះសង្ឃនៅវត្តព្រៃសំណាងហើយលោក

ឩកញ្ញា ដួងឆាយក៏បានបង្ហោះសារនៅលើគណនីហ្វេបុករបស់គាត់មានខ្លឹមសារថាថ្ងៃនេះក្រុមការងារបាននាំយកនូវរទេះគ្រឿងឧបភោគបរិភោពនិងបច្ច័យមួយចំនួនប្រគេនដល់លោកតាជរាពិការដែលមានជន្មាយុ ៩៦ព្រះវស្សាគង់នៅវត្តព្រៃសំណាងស្រុកដងទង់ខេត្តកំពតខ្ញុំបាទសូមគោរពឧទ្ទិសកុសល្យផលបុណ្យនិងជូនពរដល់លោកតានិងប្រជាពលរដ្ឋខ្មែរទាំងអស់សូមឱ្យជួបតែសុភមង្គលសុខភាពល្អនិងរីករាយគ្រប់ក្រុមគ្រួសារជាពិសេសពេលធ្វើដំណើរទៅកាន់គ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាពជានិច្ច។

ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment