ពេលនេះ ខ្មែរ មានអ្នកឆ្លងវីរ៉ុស កូរ៉ូណា ចំនួន៥ ករណីហើយ ដូច្នេះសូមជនរួមជាតិបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញប្រកាសព័ត៌មានជាបន្ទាន់ថា បានរកឃើញអ្នកដំណើរលើនាវា Viking Cruise Journey នៅខេត្តកំពង់ចាម មានផ្ទុកជំងឺ Covid-19 ចំនួន២នាក់ទៀតគឺជាបុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ និងស្រ្តីជនជាតិអង់គ្លេសម្នាក់ទៀត វ័យ៦៩ឆ្នាំ ដែលធ្វើឲ្យអ្នកផ្ទុកជំងឺ Covid-19 នៅកម្ពុជាកើនឡើងដល់៣នាក់ ។

ការរកឃើញមេរោគកូវីដ១៩ លើខ្លួនជនជាតិអង់គ្លេស២នាក់ប្តីប្រពន្ធថ្មីនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានយកសំណាករបស់មនុស្ស៥៩នាក់ នៅលើនាវា Viking Cruise Journey ទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ អ្នកឆ្លងថ្មីនេះ គឺបុរសជនជាតិអង់គ្លេសអាយុ៧៣ឆ្នាំ និងប្រពន្ធរបស់គាត់ជាជនជាតិអង់គ្លេសអាយុ៦៩ឆ្នាំ។

គួរបញ្ចាក់ផងដែរថា ការឆ្លងនេះមាន៥ ករណី ៖ នៅខេត្តព្រះសីហនុ (ឆ្លងម្នាក់ ជនជាតិចិន ព្យាបាលជាសះស្បើយហើយ ) ខេត្តសៀមរាប (ឆ្លងម្នាក់ ជនជាតិខ្មែរ កំពុងព្យាបាល )និងចុងក្រោយ ខេត្តកំពង់ចាម (ឆ្លង ៣ នាក់ ជនជាតិអង់គ្លេស កំពុងព្យាបាល ) ៕

Related posts

Leave a Comment