ពិធីមង្គលការ គឺជាថ្ងៃដ៏វិសេសវិសាល និងមានន័យបំផុតក្នុងឆាកជីវិតមនុស្សគ្រប់រូប មិនថាតែមនុស្សប្រុស ឬក៏ជាមនុស្សស្រីនោះឡេីយ ហើយក្នុងថ្ងៃនេះដែរ ក៏ជាថ្ងៃដ៏មានអនុស្សាវរីយ៍មួយ ដែលមានន័យបំផុត ក្នុងឆាកជីវិត ធ្វេីឲ្យយេីងគ្រប់គ្នាចងចាំមិនភេ្លច នូវថ្ងៃដ៏មានន័យ មានជ័យមង្គល សិរីសួស្ដី និងមានសេចក្តីសុខបំផុតផងនោះ។
យ៉ាងណាមិញ ងាកមកមេីលពីរោងពិធីមង្គការមួយនេះវិញ ត្រូវបានមជ្ឈដ្ឋានជាច្រេីន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុក បានមានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងការតុបតែងយ៉ាងស្រស់ស្អាតប្លែក ខណៈដែលផ្ទះមួយនេះមានលក្ខណៈធម្មតាបែបស្រុកស្រែ និងមានសភាពរាងចំណាស់បន្តិចនោះ។
ជាមួយគ្នានេះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Meng Viraksith បានបង្ហោះពីទិដ្ឋភាពតុបតែងរោងមង្គលនេះ និងបានមានការលើកឡើងថា៖«មិនមែនលុយដល់ទេ តែទឹកចិត្តដល់ អាជីពដែលផ្តល់ដោយក្តីស្រលាញ់ និងសុភមង្គល ដល់គូស្វាមីភរិយាថ្មីក្នុងថ្ងៃដ៏ពិសេស (ពេលខ្លះកុំយកលុយជាធំពេកណា)»។
ទន្ទឹងនឹងនេះដែរ ក៏មានការចូលរួមកោតសរសើរពីមហាជនជាច្រើនដល់ស្នាដៃអ្នកតុបតែងយ៉ាងស្រស់ស្អាតគួរឲ្យទាក់ទាញ ជាពិសេសទឹកចិត្តដ៏ប្រពៃចំពោះអ្នកស្គាល់រាប់អានគ្នា ដោយមិនគិតពីទឹកប្រាក់ជាធំនោះ។ កុំឲ្យខាតពេលយូរ ចង់ដឹងថាស្រស់ស្អាតយ៉ាងណានោះ សូមប្រិយមិត្តរីករាយទស្សនានូវទិដ្ឋភាពរោងមង្គលការនេះដូចតទៅ។