ដូចដែលបងប្អូនបានជ្រាបហើយថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យមួយបានកើតឡើង បានបណ្តាលឲ្យក្មេងប្រុសម្នាក់បានស្លា ប់ និងក្មេងស្រីបានរងរបួសធ្ងន់ នៅក្នុងភ្លក់ភ្លើង នៅចំណុច ផ្សារក អណ្ដេីក ស្រុកកំពង់ត្របែក ខេត្តព្រវែង ។ មកទល់នឹងពេលនេះ ក្មេងស្រី និងឪពុករបស់ក្មួយទាំងពីរក៏បានស្លា ប់ទៅបន្ទាប់ពីក្មួយស្រី បានស្លា ប់កាលពីថ្ងៃម្សិលមិញនេះ។
ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Koung Samoun បានបង្ហោះសារថា “កាលពីថ្ងៃទី 02-03-2020 មានអគ្គីឆាបឆេះ ផ្ទះរបស់លោក ឈួ គង់ស្រ៊ុន អ្នកស្រី ភិន ស្រីរ័ត្ន នៅជាប់ផ្សារកអណ្តើក គួរឲ្យរន្ធត់ ឥឡូវនេះម៉ោងនេះ ម៉ោងប្រមាណ 10ជាងយប់ ថ្ងៃទី11 ខែ03 ឆ្នាំ2020 បណ្តាលឲ្យមនុស្ស ស្លា ប់អស់៣នាក់ និង ផ្ទះទាំងស្រុង ដំណឹងបានដឹង ហើយខ្លោចចិត្ត៕ សូមឲ្យលោក ឈួ គង់ស្រ៊ុន និង កូនៗរបស់លោក ទៅកាន់សុគតិភពចុះ”។
ទន្ទឹមនឹងនេះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “សែនអាណីតណាស់បងប្រុសឈួគង់ស្រ៊ុន ម៉ោងនេះពេលនេះបងទៅអោយបានសុខចុះបើមានជាតិក្រោយកុំអោយអាយុខ្លីដូចជាតិនេះ កូនប្រុសកូនស្រីទៅមិនទាន់បានប៉ុន្មានម៉ោងផងឥលូវបងទៅចោលប្រពន្ធបងទៀតហើយខ្ញុំមិនដឹងជួយបងយ៉ាងណាទេបងអើយ ហើយបងស្រីមិនដឹងម៉េចទ”។គួរបញ្ជាក់ផងដែរថា ម្ចាស់ផ្ទះមានឈ្មោះថា ឈួ ស្រ៊ុន អាយុ៤៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានបណ្តាលឱ្យខ្លោចជញ្ជាំងអ្នកជិតខាង តែមិនបណ្តាលឱ្យឆេះនោះទេ ដោយសមត្ថកិច្ចចេញរថយន្តពន្លត់ ទាន់ពេលទប់ស្តាត់បាន។
បើយោងតាមប្រភពព័ត៏មានពិកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ឪពុកក្មេងដែលស្លា ប់មានរបបជាជាងជុសជួលម៉ូតូ ហេីយមានលក់សាំងផងដែរ ទេីបបណ្ដាលមានអគ្គីភ័យបែបនេះកេីតទ្បេីង។ ក្មេងប្រុសដែលបានស្លា ប់មានឈ្មោះថា ឈួ ម៉េងជឺ អាយុ៥ឆ្នាំ និងរងរបួសម្នាក់ ឈ្មោះ ឈួ សៀវអេង ភេទស្រី អាយុ២ឆ្នាំ (ជាកូនបង្កើករបស់ ឈួ ស្រ៊ុន ផ្ទះដើមហេតុ) និងខូចខាតរបស់របរមួយចំនួនធំ នៅមិនទាន់ដឹងច្បាស់នៅឡើយ៕