ព្រឹកមិញនេះ នាថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេក “សិល្បករកម្ពុជា” បានបង្ហោះសារដ៏គួរឲ្យតក់ស្លុតមួយថា “តារាចំរៀង លោក នេន ទុំ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី 11ខែមិនានេះ ដោយធ្វើដំណើរ ពីភ្នំពេញ ទៅខេត្តព្រះសីហនុ មកដល់នៅចំនុចស្រុកព្រៃនប់ ស្រាប់តែរថយន្តរបស់នេនទុំបានបុក ជាមួយនិងសត្វក្របី ។
គ្រោះថ្នាកចរាចរណ៍ នេះ លោកនេន ទុំ បានធ្វើដំណើរជាមួយពូឃ្លាំងទៅខេត្តព្រះសីហនុ មកដល់ពេលនេះនេនទុំមិនអាចទាក់ទងបានទេ តែអ្នកជិតដិតជាមួយនេនទុំបាននិយាយថា អ្នកដែលរងរបួសធ្ងន់ជាងគេគឺតៃកុងឡាន បើកបរដោយនេន ទុំ ។ ជូនដំណឹងដោយ អុឹម ជីវ៉ា”៕