បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក សាន ដារ៉ាវីត ដែលជាអ្នកបង្កើត ក្រុមយុវជនសំរាម នោះ ដោយការងារដំបូងរបស់លោក គឺចាប់ផ្តើមប្រមូលសំរាម នៅលូបឹងត្របែក ។ មកទល់ពេលនេះ ក្រុមរបស់លោក ត្រូវបានមហាជនចំនួនធំទទួលស្គាល់នូវទង្វើរដ៏ប្រពៃមួយនេះជាខ្លាំង ព្រមទាំងទទួលបានការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំមួយចំនួនធំ ព្រមទាំងទទួលបានការឧបត្ថម្ភជាហូរហែរផងដែរ។
ចំណែកថ្មីៗនេះ ក្រុមលោកមានបេសកម្មមួយ ធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយលោក នាំគ្នារត់ផង ដើរផង ពីភ្នំពេញ ទៅកាន់គោលដៅ នៅខេត្តសៀមរាប។
ហើយមុននេះបន្តិច នាថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២០ ពួកគេបានទៅដល់គោលដៅហើយ។ លោក សាន ដារ៉ាវីត បានបញ្ជាក់ប្រាប់ឲ្យដឹងថា “ទីបំផុតយើងក៏មកដល់គោលដៅ !! 333គីឡូមែត្រ ភ្នំពេញ_សៀមរាប ៩ថ្ងៃ ប្រវត្តិសាស្រ្តថ្មី របស់ពួកយើងត្រូវបានកត់ត្រាទុក…អ្នកសៀមរាប គាត់ថារីករាយខ្លាំងណាស់ ដែលមិនរើសអើងពួកគាត់”។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៕