ស្នាដៃល្អមែន! ថៅកែ​ពេជ្រ​ ទ្រី​ ដាណា​ ប្រកាស​រក​វិចិត្រ​ករ​ស្នាដៃ​កូនខ្មែរ​ដ៏ល្អឯក​ ដែលបាន​គូររូបរបស់អ្នកនាងយ៉ាង​ស្រស់ស្អាត​​ដូចពិតៗ​តែម្តង​ ក្នុងគោលបំណង​

កាលពីពេលថ្មីៗនេះ ម្ចាស់គណនី ហ្វេសប៊ុកមួយដែលមានឈ្មោះ Won Smile Lee បានធ្វើឱ្យមហាជនមានការ ចាប់អារម្មណ៏ជាខ្លាំង ក្រោយខ្លួនបានបង្ហោះរូបភាពជាច្រើនសន្លឹក ស្ដីពីស្នាដៃគូររូបរបស់វិចិត្រករវ័យក្មេងម្នាក់ ដែលមានឈ្មោះ នៅ វាសនា ដែលបានគូររូបបានយ៉ាងស្អាត រហូតទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។

សូម​ជម្រាប​ដែរថា​ វិចិត្រករ ដែលគូររូប អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត, អ្នកនាង អម្ពរ ទេវី, កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន, ទូច ស៊ុននិច, ស្ថាបនិក​មន្ទីរពេទ្យ គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត Beat Richner និងរូបទេសភាពបែបស្រុកស្រែ គឺរូបគាត់ធ្លាប់ជាបេក្ខជន ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia Got Talent។

ជាមួយគ្នានេះដែរ ក្រោយឃើញស្នាដៃដ៏ល្អឯករបស់វិចិត្រកររូបនេះរួចមក ស្រាប់តែកាលពីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០​ កន្លងទៅ​ថ្មីៗ​នេះ​ អ្នកនាង ទ្រី ដាណា ម្ចាស់ហាងមាសពេជ្រ និងជាសប្បុរសជនដ៏ល្បីល្បាញ ក៏បានស៊ែរការបង្ហោះមួយនេះ ហើយក៏បានភ្ជាប់សារមួយឃ្លា ដែលមានខ្លឹមសារថា៖”អូ ល្អណាស់កូនខ្មែរ​ គូររូប​ បងដាណាអោយស្អាតមួយមេីល​ បានកាដូរ”។

យ៉ាង​ណា​មិញ​ អ្វី​ដែល​ប្រិយមិត្ត​ជាច្រើន​បាននឹង​កំពុង​តែទន្ទឹង​រងចាំ​ចង់ឃេីញ​ពី​ស្នាដៃ​ដ៏​ល្អ​ឯក​របស់​វិចិត្រករ​វ័យ​ក្មេង​រូប​នេះ​បាន​មកដល់​ហើយ​ ដែលកាលពី​យប់​មិញ​នេះ​ រូប​គំនូរ​របស់​អ្នកនាង​ ទ្រី​ ដាណា​ បាន​លេច​ចេញ​ជា​រូបរាង​ហេីយ​ គឺពិតជា​ស្រស់ស្អាត​ដូច​រូបពិតតែម្តង​ ពិតជា​គួរឲ្យ​កោតសរសើរ​ខ្លាំង​ណាស់​ចំពោះ​ស្នាដៃ​កូនខ្មែរ​ដ៏មាន​ទេពកោសល្យ​រូប​នេះ​។

ទន្ទឹម​នឹង​នេះ​ដែរ​ បន្ទាប់​ពី​បាន​ឃេីញ​នូវ​រូប​គំនូរ​របស់​ខ្លួន​រួច​មក​ ថៅកែ​ពេជ្រ​រូប​នេះ​បា​ន​មានការ​ពេញចិត្ត​ជាខ្លាំង​ និង​មិន​បង្អង់​យូរ​នោះឡើយ​ក៏បាន​បង្ហោះសារ​ភ្លាម​ៗថា៖«ពិតជាមានស្នាដៃល្អមែន​ ប្អូនប្រុស​ រូបមួយនេះនាងខ្ញុំបានមកពីគេទេ​ បើប្អូនឃើញហើយទាក់ទងមកខ្ញុំមកណា​ ខ្ញុំមានការដូរជូនខ្ញុំស្មានថាប្អូនមិនគូររូបខ្ញុំទេ​ តាមពិតប្អូនគូរដូចមែនទែន (សូមម្ចាស់គំនូរទាក់ទងមកផង)»។

Related posts

Leave a Comment