លោក ហេង ឡុង ដែលជាប្រធានសមាគមន៍មិត្តសិល្បៈ ក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួននៅលើបណ្ដាញសង្គមថា៖«ខ្ញុំបាទសុំបញ្ចេញទស្សនៈផ្ទាល់ខ្លួន សូមបងប្អូនសាធារណជនដែលមិនទាន់បានដឹងរឿងច្បាស់លាស់សូមកុំយកកេរ្ដិ៍ឈ្មោះរបស់លោកឧកញ៉ា លាង ឃុន មកពាក់ព័ន្ធក រ ណី អ ត្ត ឃា តរបស់ស្រ្តីដែលបា ន លោ ត ពី លើ អគារថ្មីៗនេះ
ព្រោះគណនីហ្វេសប៊ុកនេះអាចជាគណនីមិនពិត ហើយឃ្លីបវីដេអូនេះមិនបានបញ្ជាក់ថាការ ស្លា ប់ នេះពាក់ព័ន្ធនឹងលោកឧកញ៉ាឡើយអាចជារូបភាពឬវីដេអូដែលកា ត់តហេតុដូច្នេះសូមបងប្អូនកុំទាន់ធ្វើការចែករំលែកជៀសវាងព័ត៌មានមិនពិត។
ខណៈនៅរសៀលថ្ងៃនេះវីដេអូដែលបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Sri Nika ដែលជាស្រ្តីរងគ្រោះក៏បានលុបអស់ហើយដែរ។ ពិតឬមិនពិតសូមឱ្យមានយុត្តិធម៌ដល់ប្អូនស្រីខ្ញុំបាទចូលរួមមរណៈទុក្ខក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ហើយក៏សូមវិញ្ញាណក្ខន្ធរបស់ប្អូនស្រីទៅកាន់សុខគតិភពនិងសូមកុំឲ្យអភ័ព្វដូចជាតិនេះទៀត» ៕