ថាមែនៗ! បន្ទាប់ពីនារីម្នាក់បំផុសព័ត៌មានថា (អ្នកព្រៃគុយមួយគ្រួសារមានអ្នកឆ្លងវីរុសកូរ៉ូណា) ពេលនេះនាងត្រូវបានចាប់ខ្លូនពីបទ…

សៀមរាប៖ នាថ្ងៃច័ន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៩:៣០នាទីព្រឹក កម្លាំងនៃការិយាល័យប្រឆាំងបទលើសបច្ចេកវិទ្យាបានសហាការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ដែលមាឈ្មោះថា ថៃ ឆយឿន ពាក់ព័ន្ធនឹងបង្ហោះព័ត៌មានមិនពិត ករណីអ្នកព្រៃគុយមួយគ្រួសារឆ្លងវីរុសកូរ៉ូណា (ហើយមានកូនគាត់រៀននៅសាលាស្វាយធំ។ សូមប្រុងប្រយ័ត្នទាំងអស់គ្នាផងណា ព្រោះពួកគាត់មិនដឹងបានដើរចម្លងអ្នកណាខ្លះទេ…)។

ក្រោយពីការបង្ហោះរួចកមក សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាអ្នកបំពុលព័ត៌មានមិនពិតក្នុងសង្គម រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ថៃ ឆយឿន ភេទ ស្រី រស់នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅវេលាម៉ោង០៩:០០ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ តាមរយៈការសាកសួររបស់មត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានបង្ហោះ និងចែកចាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គមពិតប្រាកដមែន ក្នុងគោលបំណង ចង់ឲ្យអ្នកភូមិការពារខ្លួន ដោយមិនបានដឹងថា ខ្លួនបានបង្ហោះនូវព័ត៌មានមិនពិតនោះទេ ដោយខ្លួនគាត់ផ្ទាល់បានស្ដាប់ឮពីគេដោយមិនបានដឹងថាព័ត៌មាននោះ ពិតឫមិនពិតនោះឡើយ។

ក្រោយពីសាកសួរចប់រួចរាល់មក សមត្ថកិច្ចបានធ្វើការអប់រំណែនាំ ហើយជនសង្ស័យក៏ទទួលស្គាល់នូវទោសកំហុស និងធ្វើកិច្ចសន្យា ព្រមទាំងមានការធានាពីបងថ្លៃមុនដោះលែងត្រឡប់ទៅផ្ទះវិញ៕

Related posts

Leave a Comment