ច្បាស់ៗ មួយៗ ឆ្លើយនិងពន្យល់ គឺ Professional កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹង COVID-19 នៅកម្ពុជា បានបង្ហាញភាពលេចធ្លោរនៃលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលគួរឲ្យកោតសសើរ ចំពោះការបកស្រាយ មួយៗ ច្បាស់ៗ និងពោរពេញដោយអំនះអំនាន (មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីម្សិលមិញនេះផងដែរ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ គេបានប្រទះឃើញ ក្នុងហ្វេសប៊ុកមួយមានឈ្មោះថា Bong Vandy បានបង្ហោះសារកាតសរសើរពីលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា ដោយក្នុងនោះបានបញ្ជាក់ប្រាប់ឲ្យដឹងថា៖

“ច្បាស់ៗ មួយៗ ទាំងឆ្លើយ ទាំងពន្យល់ គឺ Professional។ កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹង COVID-19 នៅកម្ពុជា បានបង្ហាញភាពលេចធ្លោរ នៃ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលគួរអោយកោតសសើរ ចំពោះការបកស្រាយ មួយៗ ច្បាស់ៗ និងពោរពេញដោយអំនះអំនាន ។

ខ្ញុំក៏មិនដែលស្គាល់គាត់ដែរពីមុន តែគាត់គួរតែត្រូវទទួលការលើកទឹកចិត្ត និងការទទួលស្គាល់អំពីសមត្ថភាព ។”។ ខាងក្រោមនេះជាជីវប្រវត្តិ របស់គាត់ សូមទស្សនាវីដេអូ ដែលបានភ្ជាប់ជូន៕

Related posts

Leave a Comment