អ្នកស្រី ទ្រី ដាណា ថ្លែងទាំងរំជួលចិត្តថា៖ ស៊ីវអេង ក្មួយទ្រាំបាន ៩ថ្ងៃហើយ តែមិនអាចទ្រាំទៀតបាន, កូនគេ កូនយើង ពិតជាអាណិតណាស់ អាណិតខ្លោចចិត្ត គិតថាប្រហែលអាចជួយបាន តែគាត់នៅក្មេងពេក គាត់ឈឺចាប់ពេកហើយ, សូមរំលែកទុក្ខក្រុមគ្រួសារសព ដែលបាត់បង់កូនជាទីស្រលាញ់ម្នាក់ទៀត…

ហ្វេសប៊ុក៖ នាពេលមុននេះបន្តិចនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ គេប្រទះឃើញលោកស្រី ទ្រី ដាណា បានបង្ហោះសារដ៏រំជួលចិត្ត លាយឡំទឹកភ្នែកថា “ស៊ីវអេង ក្មួយទ្រាំបាន ៩ថ្ងៃហើយ តែមិនអាចទ្រាំទៀតបាន។ កូនគេ កូនយើង ពិតជាអាណិតណាស់ អាណិតខ្លោចចិត្ត គិតថាប្រហែលអាចជួយបាន តែគាត់នៅក្មេងពេក គាត់ឈឺចាប់ពេកហើយ។ សូមរំលែកទុក្ខក្រុមគ្រួសារសព ដែលបាត់បង់កូនទីស្រលាញ់ម្នាក់ទៀត។

បើខ្ញុំចាំមិនខុសទេ ភ្លើងឆេះតាំងពីថ្ងៃទី២ តែគាត់ទ្រាំបានដល់ថ្ងៃនេះ ខ្ញុំមិនអាចជួយអីបាន ក្រៅពីផ្ដល់កម្លាំងចិត្តដល់ពួកគាត់ ខ្ញុំក៏ជាម្ដាយម្នាក់ដែរ ពេលបាត់បង់កូនមិនដឹងឈឺចាប់ប៉ុណ្ណាទេ ហើយខ្លោចចិត្តកាន់តែខ្លាំងគឺបាត់បង់កូនទាំង២នាក់។ កាលឆេះភ្លាម គាត់ប្រឹងជួយកូនទាំង២ ទើបរបួសធ្ងន់ចឹង។

ខ្ញុំមានតែថវិកាខ្លះ ជួយដល់គ្រួសារ ដើម្បីព្យាបាលបន្តចំពោះឪពុកកំពុងនៅប្រទេសវៀតណាម ព្រោះឮថានៅមានស្ថានភាពធ្ងន់ធ្ងរនៅឡើយ។ សង្ឃឹមម្ដាយឪពុកទាំង២នាក់នេះ អាចប្រឹងប្រែងរស់បន្ត និងកាត់ចិត្តចំពោះអ្វីដែលកន្លងហួស។ មិនដឹងថាហេតុអីទេលោកអើយ បានភ្លើងឆេះទាំងគ្រួសារចឹង។”។

គួរបញ្ជាក់បន្ថែមថា លោក ទ្រី ដាណា ម្ចាស់ហាងពេជ្រ ដាណា នៅព្រែកព្នៅ ដែលបានចូលរួមរំលែកទុក្ខក្មេងស្រីរងគ្រោះ ទើបផុតដង្ហើមកាលពីវេលាម៉ោង១២ ថ្ងៃទី១១ ខែមីនានេះ នូវបច្ច័យ ៥០០ដុល្លារ និងជួយព្យាបាលឪពុកក្មេងម្នាក់នេះ នៅប្រទេសវៀតណាមបន្ថែម ១០០០ដុល្លារទៀត លើជំនួយលើកមុន ១០០០ដុល្លារ។

ក្មេងស្រីដែលរងគ្រោះនេះ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា តាំងពីថ្ងៃកើតហេតុ ថ្ងៃទី២ ខែមីនា រហូតដល់ថ្ងៃទី១០ ម្សិលមិញនេះ គេអាចស្ដាប់បាន ធ្វើចលនាបានខ្លះ ហើយឃ្លានជាប់រហូត។ ប៉ុន្តែគាត់នៅក្មេងពេក មិនអាចទ្រាំនឹងការឈឺចាប់បានទៀតទេ។

Related posts

Leave a Comment