សូមចូលរំលែកទុក្ខផង! ពិតជាគួរឲ្យអាណិតណាស់ ពេលនេះប្អូនស្រីដែលបានឆេះនៅក្នុងភ្នក់ភ្លើងនោះ បានទទួលមរណ ភាពហើយ…

ហ្វេសប៊ុក៖ ដូចដែរប្រិយមិត្តបានជ្រាបរួចមកហើយថា កាលវេលាម៉ោង១២និង៤៥នាទី នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យមួយបានកើតឡើង បានបណ្តាលឲ្យក្មេងប្រុសម្នាក់បាន ស្លា ប់ និងក្មេងស្រីបានរងរបួសធ្ងន់ នៅក្នុងភ្លក់ភ្លើង នៅចំណុច ផ្សារកអណ្តើក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ដោយឡែកនាពេលមនុនេះបន្តិចនៅលើបណ្តាលសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Chhou Kimleng បានប្រាប់ឲ្យដឹងថា៖ “សោកស្តាយណាស់ដែលជួយក្មួយទាំងពីរមិនបាន សូមក្មួយទាំងពីរទៅឲ្យបានសុខផងចុះ”។

គូសបញ្ជាក់ផងដែរថា ម្ចាស់ផ្ទះមានឈ្មោះថា ឈួ ស្រ៊ុន អាយុ៤៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលី បានបណ្តាលឲ្យខ្លោចជញ្ជាំងអ្នកជិតខាង តែមិនបណ្តាលឲ្យឆេះនោះទេ ដោយសមត្ថកិច្ចចេញរថយន្តពន្លត់ ទាន់ពេលទប់ស្កាត់បាន។

យោងតាមប្រភពព័ត៌មានពីកន្លែងហេតុ បានប្រាប់ឲ្យដឹងថា ឪពុកក្មេងដែល ស្លា ប់ មានមុខរបបជាជាងជួសជុលម៉ូតូ ហើយមានលក់សាំងផងដែរ ទើបបណ្តាលមានអគ្គីភ័យបែបនេះកើតឡើង។ ក្មេងប្រុសដែលបាន ស្លា ប់ មានឈ្មោថា ឈួ ម៉េងជី អាយុ៥ឆ្នាំ និងរងរបួសម្នាក់ឈ្មោះ ឈួ សៀវអេង ភេទស្រី អាយុ២ឆ្នាំ (ជាកូនបង្កើតរបស់ ឈួ ស្រ៊ុន ផ្ទះដើមហេតុខាងលី) និងខូចខាតរបស់របរមួយចំនួនធំ នៅមិនទាន់ដឹងច្បាស់នៅឡើយ៕

Related posts

Leave a Comment