នេះហើយទឹកចិត្តខ្មែរជួយខ្មែរ! ល្ងាចនេះម៉ោង ៥ នឹងមានការចែក អាល់កុល ក្រមា ម៉ាស់ ស្រោមដៃ ដោយឥតគិតថ្លៃ ជូនបងប្អូន នៅក្រុមសៀមរាប

ហ្វេសប៊ុក៖ មិ្សលមិញនេះផងដែរ គេឃើញអ្នកចិត្តសប្បុរសធម៌ ដ៏ស្រស់ស្អាតម្នាក់ ក្នុងហ្វេសប៊ុកឈ្មោះថា Rothkanh Play នៅក្រុងសៀមរាបបានចែកអាល់កុលម្នាក់បានកន្លះលីត្រ ដោយឥតគិតលុយ ជូនបងប្អូនប្រជាពលរដ្ឋ នេះក៏ព្រោះតែក្តីអាណិតដក់អ្នកអត់មួយចំនួន ស្របពេលដែលអាល់កុលនៅកន្លែងលក់ផ្សេងៗមានតម្លៃថ្លៃសឹងតែមិនគួរឲ្យជឿ។

ចំណែកឯនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះវិញផងដែរ គេបានប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ដែលមានឈ្មោះថា Chan Sokthorn បានធ្វើការប្រកាសថា៖ “FREE FREE អាល់កុល 75% ក្រមា ម៉ាស់ ស្រោមដៃ មានចែកជូននៅទីនេះ ជូនពរប្រជាជនទាំងអស់មានសុខភាពល្អ ផុតពីជំងឺ Covid-19។ ល្ងាចនេះនិងមានចែកជូនបន្តទៀត ម៉ោង 5PM #សៀមរាបផ្ទះខ្ញុំ 11/03/2020″។ ហើយទីតាំងចែកនេះនៅ ជាប់ស្តុបកោះកេរ្ត៍ ក្រុងសៀមរាប ខេត្តសៀមរាប៕

Related posts

Leave a Comment