ហ្វេសប៊ុក៖ នាពេលមនុនេះបន្តិចនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ យោងតាមរយៈហ្វេសប៊ុកផេក “Siem Reap Provincial Referral Hospital-មន្ទីរពេទ្យបង្អែកខេត្តសៀមរាប” បានប្រាប់ឲ្យដឹងថា បុរសម្ចាស់កង់បីឥណ្ឌា ដែលដឹកជនជាតិជប៉ុន ផ្ទុកជម្ងឺកូវីដ១៩ ត្រូវបានធ្វើតេ្តសរួចហើយ ជាលទ្ធផលគឺអវិជ្ជមាន។ ហើយហ្វេសប៊ុកដដែលបានបញ្ជាក់បន្ថែមថា៖
“មន្ទីរសុខាភិបាលខេត្តសៀមរាបសូមជម្រាបថា បុរសម្ចាស់ PassApp ដែលដឹកជនជាតិជប៉ុនផ្ទុកជំងឺកូវីដ១៩ ត្រូវបានធ្វើតេ្តស ជាលទ្ធផលគឺអវិជ្ជមាន គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ ហើយបច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឱ្យនៅដោយឡែក និងតាមដានចំនួន១៤ថ្ងៃ នៅក្នុងអគារជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០”៕