ព្រឹកនេះ ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល និង WHO កំពុងនាំយកសំណាកករណីសង្ស័យភ្ញៀវទេសចរជនជាតិអង់គ្លេសមួយចំនួនទៀត លើនាវាទេសចរណ៍ នៅកំពង់ចាម ទៅពិនិត្យរកCovid-19

កាលពីម្សិលមិញនេះ នាថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុក BTV Cambodia បានប្រាប់ឲ្យដឹងថា “រកឃើញស្រ្តីជនជាតិអង់គ្លេសម្នាក់មានផ្ទុកជំងឺកូវីដ១៩ បច្ចុប្បន្នកំពុងរក្សាទុកនៅខេត្តកំពង់ចាម

ក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយស្តីពីជំងឺកូវីដ១៩នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអះអាងថា តាមលទ្ធផលធ្វើតេស្តពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានពិនិត្យរកឃើញស្រ្តីជនជាតិអង់គ្លេសម្នាក់ ធ្វើដំណើរចេញពីវៀតណាម តាមកប៉ាល់ទេសចរណ៍ ចូលមកកម្ពុជា រកឃើញថា មានផ្ទុកមេរោគកូវីដ១៩ បច្ចុប្បន្នស្ត្រីអង់គ្លេសរូបនេះ កំពុងរក្សាទុកនិងពិនិត្យតាមដាន នៅខេត្តកំពង់ចាម។”។

នៅព្រឹកនេះ ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមទៀតថា “នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល និង WHO កំពុងនាំយកសំណាកករណីសង្ស័យភ្ញៀវទេសចរជនជាតិអង់គ្លេសមួយចំនួនទៀតលើនាវាទេសចរណ៍នៅកំពង់ចាមទៅពិនិត្យរកCovid-19″៕

Related posts

Leave a Comment